Breaking News

អូស្ត្រាលី៖ បាញ់ប្រហារបណ្តាលឲ្យមនុស្ស ៦នាក់ស្លាប់ ក្នុងនោះមានប៉ូលិស​២នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស ៦នាក់ស្លាប់ ក្នុងនោះមានកម្លាំងប៉ូលិស២នាក់កំពុងតែបំពេញការងារ នៅក្នុងផ្ទះមួយស្ថិតនៅតំបន់ជនបទនៃប្រទេសអូស្ត្រាលី​។ ហេតុការខាងលើកើតឡើងក្នុងពេលដែលកម្លាំងប៉ូលិស ទៅស្រាវជ្រាវពីករណី ពាក់ព័ន្ធការចោទប្រកាន់ករណីបាត់ខ្លួនមនុស្សម្នាក់។

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា អាជ្ញាធរនៅក្នុងប្រទេសអូស្រ្តាលី នៅថ្ងៃអង្គារនេះបាននិយាយថា ករណីបាញ់ប្រហារបណ្តាលឲ្យមានអ្នកស្លាប់នៅក្នុង នៅឯតំបន់ជនបទមួយនៃរដ្ឋ Queensland បន្ទាប់ពីប៉ូលិសធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ដើម្បីស៊ើបអង្កេតពីសេចក្ដីរាយការណ៍ថាមានមនុស្សម្នាក់ បានបាត់ខ្លួន។

បើតាមព័ត៌មានបឋម មន្ត្រីប៉ូលិសរងការបាញ់ប្រហារពីជនដៃដល់ ២នាក់ កាលពីល្ងាចថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅពេលដើរចូលតម្រង់ទៅរកផ្ទះមួយក្នុងតំបន់ វៀមប៊ីយ៉ា (Wieambilla) ស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រពីភាគពាយព្យនៃទីក្រុងប្រ៊ីសបែន (Brisbane) នៃរដ្ឋឃ្វីនស្លែន (Queensland)

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បានចាត់ទុកថាហេតុការណ៍ខាងលើជារឿងដ៏រន្ធត់ និងបានចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសាច់ញាតិជនរងគ្រោះដែលបានបាត់បង់ជីវិត។ ប៉ុន្តែ មិនទាន់មានព័ត៌មានលម្អិតអ្វីបន្ថែមនោះទេ ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើង៕ដោយ៖ សិរី នាគ

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *