Breaking News

បណ្តាប្រទេសអ៊ឺរ៉ុប ព្រួយបារម្ភចំពោះការអត្ថាធិប្បាយរបស់ប្រធានាធិបតី Macron

ប្រទេសជាច្រើនក្នុងសហភាពអឺរ៉ុប (EU) នៅថ្ងៃទី ១២ ខែធ្នូបានជំទាស់នឹងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបារាំង Emmanuel Macron អំពីការផ្តល់នូវការធានាសន្តិសុខដល់ប្រទេសរុស្ស៊ី។ ការ​លើក​ឡើង​របស់​ប្រធានាធិបតី​បារាំង Emmanuel Macron ត្រូវ​បាន​អ៊ុយក្រែន និង​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប (EU) មួយ​ចំនួន​រិះគន់យ៉ាងខ្លាំង។

យោងតាមអ្នកការទូត តំណាងនៃរដ្ឋសមាជិកមួយចំនួននៃសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី ១២ ខែធ្នូ បានផ្ញើកំណត់ចំណាំមួយប្រឆាំងនឹងការលើកឡើងរបស់ប្រធានាធិបតី Emmanuel Macron ទៅកាន់មន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិនៅអឺរ៉ុប ដោយក្រសួងការបរទេសបារាំង

មុននេះ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ TF1 លោកប្រធានាធិបតី Macron បាននិយាយថា EU ចាំបាច់ត្រូវកសាងរចនាសម្ព័ន្ធសន្តិសុខនាពេលអនាគត ហើយ «គិតអំពីការធានាដែលបណ្តាប្រទេសនានាអាចផ្តល់ជូនដល់ប្រទេសរុស្ស៊ី ប្រសិនបើត្រឡប់ទៅតុចរចាដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន»

បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី Macron សាធារណរដ្ឋឆេក ដែលជាប្រទេសកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាអឺរ៉ុប (EC) បានប្រមូលផ្តុំប្រទេសដែលមិនយល់ស្របនឹងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបារាំងដើម្បីធ្វើសេចក្តីព្រាងកំណត់ចំណាំជាផ្លូវការ។

យោងតាមអ្នកការទូតសហភាពអឺរ៉ុបពីររូប ប្រទេសដែលបានសម្តែងការគាំទ្រចំពោះឯកសារនេះរួមមានរដ្ឋបាល់ទិក អេស្តូនី ឡាតវី និងលីទុយអានី រួមជាមួយនឹងប្រទេសប៉ូឡូញ និងស្លូវ៉ាគី។

ក្រុមអ្នកការទូតបាននិយាយថា សេចក្តីព្រាងនៃកំណត់ចំណាំដែលបានប្រគល់ទៅឱ្យរដ្ឋាភិបាលនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុបកាលពីសប្តាហ៍មុន បានគូសបញ្ជាក់ថា សកម្មភាពពីមុនរបស់រុស្ស៊ីជារឿយៗសំដៅលើការបែងចែក និងរំលាយធ្វើឱ្យរដ្ឋសមាជិកសហភាពអឺរ៉ុបចុះខ្សោយ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី ខែធ្នូ មន្ត្រីក្នុងរដ្ឋបាលរបស់លោក Macron បាននិយាយថា ការលើកឡើងរបស់ប្រធានាធិបតីបារាំងគឺស្រដៀងគ្នាទៅនឹងការលើកឡើងដោយប្រទេសដទៃទៀតកាលពីអតីតកាល។ លោកប្រធានាធិបតី Macron បានបញ្ជាក់ឡើងវិញថា ជម្លោះនៅអ៊ុយក្រែនអាចដោះស្រាយបានតាមរយៈការចរចាតែប៉ុណ្ណោះ៕ដោយ៖ សិរី នាគ

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *