Breaking News

សមត្ថកិច្ចចុះធ្វើការរៀបចំសណ្ដាប់ធ្នាប់ តាមទីប្រជុំជននឹងតាមផ្សារនីមួយៗណែនាំដល់អាជីវករដាក់លក់ដូរអោយមានរបៀបរៀបរយនៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាង អធិការរងទទួលផ្នែក ការងារសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត នឹងលោកវរសេនីយ៍ត្រី ព្រំ ឧត្តម អធិការរង ជំនួយការផ្នែកសណ្ដាប់ធ្នាប់សាធារណៈ នគរបាលក្រុងប៉ោយប៉ែតនិងលោកអនុសេនីយ៍ឯក សុិន ដូនី នាយផ្នែក សណ្ដាប់ធ្នាប់ចរាចរណ៍ដឹកនាំកម្លាំងនគរបាលក្នុងផ្នែក  បាន បន្តរចុះធ្វើការរៀបចំ  សណ្តាប់ធ្នាប់ តាមដងផ្លូវសំខាន់ៗ ទីប្រជុំជន ក្នុងក្រុងប៉ោយប៉ែត ជាពិសេស តាមផ្សារនៅក្នុងក្រុងប៉ោយប៉ែត។ ក៏បានឃើញថាបងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរមួយចំនួនតូចនៅតែមិនគោរពអនុវត្តតាមការណែនាំរបស់កម្លាំងសមត្ថកិច្ចនគរបាលណ្តាប់ធ្នាប់ចរាចរណ៍ក្រុងប៉ោយប៉ែត។

សូមបញ្ជាក់ថា៖-ផ្សារត្រីប៉ោយប៉ែតស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមិនថានៅពេលព្រឹក និងពេលល្ងាចនោះទេមានការកកស្ទះលើដងផ្លូវមានកត្តាអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ មិនយោគយល់គ្នា  ហើយនៅក្នុងនោះក៏មានការកកស្ទះផ្លូវជុំវិញផ្សារជារៀងរាល់ថ្ងៃ ដោយសារពលរដ្ឋយកចិញ្ចើមផ្លូវចតរថយន្តនិងម៉ូតូ ដាក់តាំងលក់ដូរ,ដាក់ឆ័ត្រដើម្បីធ្វើអាជីវកម្ម រកចំណូលផ្ទាល់ខ្លួន៕

Check Also

អ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រាប់ឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍ប្រញាប់ចូលមកបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *