Breaking News

តើគម្រោងស្តាត្រពាំងខ្នា ធ្វើតាមតម្រូវការជាសំណូមពររបស់ពលរដ្ឋ ឬជាការធ្វើបម្រើផលប្រយោជន៍ឲ្យក្រុម ហ៊ុនឯកជនសង់បូរី

ខេត្តព្រះសីហនុ៖ ថ្មីៗនេះប្រជាពលរដ្ឋមួយចំនួនដែល មានដីស្រែធ្វើស្រែចម្ការអាស្រ័យផលរាល់ឆ្នាំនៅចំណុច ត្រាវអោ និងត្រពាំងខ្នាស្ថិតក្នុងនៅឃុំកំពង់សិលា ស្រុកកំពង់សិលា កំពុងមានការភ្ញាក់ផ្អើលជាបន្ត បន្ទាប់ដោយសារគម្រោងពង្រីកស្តាស្ទឹង ស្តាត្រពាំង ពីក្រុមគ្រឿងចក្ររបស់ក្រុមហ៊ុនបូរី១កន្លែងនៅជាប់ព្រែកកំពង់សីលា ដែលលើកទី១មកកាប់កាយដើមឈើតូចធំ នៅជាប់ច្រាំងស្ទឹងដែលគឺដីស្រែដែលឪពុកម្តាយជីដូនជីតារបស់គាត់ដាំថែរក្សាទុកដើម្បីទប់កុំឲ្យទឹកបុកដាច់ដីស្រែគាត់ ហើយក្រុមគ្រឿងចក្ររបស់ក្រុមហ៊ុនបុរីនេះ មកកាយមិនបានប្រាប់ដល់ម្ចាស់ដីស្រែជាមុនឡើយ។

ប្រភពលេចឮថា គេកាយលើដីរដ្ឋជាចំណីស្ទឹងក្នុង គម្រោងស្តាពង្រីកស្ទឹង តែត្រូវប្រជាពលរដ្ឋម្ចាស់ដីស្រែចម្ការតវ៉ាមិនយល់ព្រមឲ្យកាយ ព្រោះនេះមិនមែនជាគម្រោងរបស់រដ្ឋឡើយ គឺជាគម្រោងក្រុមហ៊ុនឯកជន ចង់បានអាចម៍ដី១៥ម៉ែត្រទាំងសងខាងស្ទឹង យកទៅផ្គត់ផ្គង់ក្នុងការសាងសង់បុរី ទោះបីជាដីរដ្ឋក្នុងចំណីស្ទឹងក៏ពិតមែនតែប្រជាពលរដ្ឋអាស្រ័យផលធ្វើស្រែតាំងពីដូនតាយូរយាណាស់មកហើយ។ ក្រោយពីការតវ៉ាមិនយល់ ព្រមបែបនេះខាងក្រុមហ៊ុនក៏យល់ព្រមយកគ្រឿងចក្រទៅកាយគល់ឈើចេញពីដីស្រែទៅដាក់ជាប់នឹងមាត់ស្ទឹងជូនពលរដ្ឋវិញ ។

ស្រាប់តែនៅថ្ងៃទី៨-៩ខែកុម្ភៈឆ្នាំ២០២៣នេះ ក៏មានគ្រឿងចាក់របស់ក្រុមហ៊ុនដដែលនោះមកកាយប្រឡាយបង្ហូរទឹកចេញពីត្រពាំងខ្នារបណ្ដាលឲ្យហូរចេញរីងទឹក អស់ទាំងស្រុង ហើយក្នុងការកាយប្រឡាយបង្ហូទឹកចេញពីត្រពាំងនោះទៀតសោត ក៏បានកាយផ្ដាច់ផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋដែលស្រួលដឹកកសិផលនិងសម្រាប់ជួលគោយន្តឬត្រាក់ទ័រទៅភ្ជួរដីស្រែគាត់ម្តងទៀត។

បើតាមការលើកឡើងរបស់ពលរដ្ឋដែលមានដីនៅជាប់ត្រពាំងនោះ និងពលរដ្ឋនៅក្នុងមូលដ្ឋាន បានលើក ឡើងថា ពួកគាត់មិនឲ្យកាយឬស្តាទេ គ្មានហេតុផលណាគាំទ្រគម្រោងស្តាត្រពាំងទឹកនេះទេ ថ្វីត្បិតត្រពាំងទឹកនេះមានដីភក់ល្បាប់ច្រើន,ទឹករាក់ក៏ពិតមែនតែវាអាចផ្ដល់ផលប្រយោជន៍ក្នុងការអាស្រ័យផលដល់ប្រជាពលរដ្ឋក្នុងការលែងគោក្របី និងប្រជាពលរដ្ឋដែលខ្វះខាតមួយចំនួនទៅដកព្រលិត,ដកស្គន់,ដាក់មង,ចងសន្ទូច អូសកំពិលលក់…ជាដើម ហើយគម្រោង ការយកអាចម៍ដីស្ដារត្រពាំងនេះមិនបម្រើផលប្រយោជន៍សមូហភាពរួមរបស់ពលរដ្ឋនោះទេ គឺជាគម្រោងបម្រើឲ្យផលប្រយោជន៍ក្រុមហ៊ុនឯកជននោះទេ។

បើតាមការលើកឡើងរបស់បងស្រី,បងប្រុសទំនងជាអ្នក បកប្រែជនជាតិចិន និងខាងគ្រឿងចក្របានលើកឡើងថា ពួកគាត់មិនដឹងរឿងអ្វីនោះទេ។ គាត់មកកាយនេះគឺតាមបទបញ្ជារបស់ថ្នាក់លើបើចង់ដឹងតវ៉ារឿងយ៉ាងណានោះសូមទាក់ទងទៅលោកជំទាវទៅ។

ពលរដ្ឋសួរទៅកាន់អាជ្ញាធរថា តើគម្រោងស្ដារត្រពាំងកាយអាចម៍ដីចេញនេះវាបានបម្រើផលប្រយោជន៍អ្វីខ្លះជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឬមួយគ្រាន់តែជាលេសថាគម្រោងស្ដារត្រពាំងជូនពលរដ្ឋ តែតាមពិតយកអាចម៍ដីទៅចាក់ផ្គត់ផ្គង់ក្នុងបុរីបម្រើឲ្យផលប្រយោជន៍ក្រុមហ៊ុនឯកជន? ហើយបើគម្រោងមួយនេះពិតជាចាំបាច់និងចង់បម្រើផលប្រយោជន៍ជូនប្រជា ពលរដ្ឋពិតប្រាកដមែន ម្តេចក៏អាជ្ញាធរមិនដាក់ដេញថ្លៃលក់អាចម៍ដីឲ្យក្រុមអ្នករកស៊ីដឹកអាចម៍ដីលក់ដើម្បីយកលុយនោះមកក៏សាងវត្តអារាមសាលា រៀន ជួយចាស់ជរាទីទាល់ក្រទៅពួកគាត់នឹងសាទរគាំទ្រពេញទំហ៊ឹង៕

រូបលោក ប៊ូ សាម៉េត មេភូមិថ្មី

រូបលោក ផុង គា មេឃុំកំពង់សីលា

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *