Breaking News

គួរឲ្យសរសើរមែន​! ឧកញ៉ា​ ឌី​ ជោត​ និងលោកជំទាវ​ លាង​ ធារ៉ា​ ក្រោយផ្ទុះការរិះគន់មិនសំចៃមាត់​ ចេញមុខបកស្រាយនិង ចែករំលែកបទពិសោធន៍​គ្រួសារល្អៗទៀត

ភ្នំពេញ​៖​ បន្ទាប់ពីបានទទួលរងការរិះគន់​ វាយប្រហារមិនសំចៃដៃ​ ពីអ្នក​លេងបណ្តាញសង្គម Facebook បាន​ Comment រិះគន់មួយចំនួន​នោះ​ ។ កាលពីរសៀលថ្ងៃទី​ ១៥​  ខែតុលានេះ​ លោកឧកញ៉ា​ ឌី​ ជោត​ និងលោកជំទាវ​ លាង​ ធារ៉ា​ បានចេញមុខ​ Live Video បកស្រាយទាក់ទងទៅនិងអ្វីដែលលោក​ឧកញ៉ា​ បានសរសេរសារបង្ហោះលេី​ page Facebook ដេីម្បីលាតត្រដាងពីអារម្មណ៍ពិត​របស់លោកឧកញ៉ា​ និងភរិយា​។ 

លោកឧកញ៉ា​ ឌី​ ជោត​ បាននិយាយរៀបរាប់ថា​ ការសរសេរសារបង្ហោះ​ ដោយភ្ជាប់រូបថតលោកឧកញ៉ា​ និងភរិយា​នោះ​ គឺធ្វេីចេញពីបេះដូងស្រលាញ់ភរិយា​ ចង់ផ្តល់ភាពកក់ក្តៅ​ ផ្អែមល្ហែម​ ការយកចិត្តទុកដាក់ទៅលេីភរិយា​ ជាពិសេសអំឡុងពេលភរិយាពពោះ​ និងក្រោយសម្រាលកូន​ ហេីយការសរសេរសារបង្ហោះនោះ​ គឺចងចែករំលែកទៅដល់បងប្អូន​ ជាពិសេសបុរសដែលជាស្វាមី​ ត្រូវយកចិត្តទុកដាក់​ និងផ្តល់ពេលវេលាឲ្យភរិយា​ ស្រលាញ់ភរិយាឲ្យដូចថ្ងៃដំបូង​ គួរតែមានពេលវេលានៅជាមួយភរិយាតែពីរនាក់បង្កេីនក្តីស្រលាញ់ជាដេីម។ 

លោកឧកញ៉ា​ ឌី​ ជោត​ បាននិយាយទៀតថា​ ក្នុងនាមជាស្វាមីគួរតែដឹងថាភរិយាមានទុកលំបាកអ្វីខ្លះ​ ជាពិសេសពេលមានកូន​ ពពោះ​ សម្រាលកូន​ និងក្រោយសម្រាលកូន​ ភរិយារបស់យេីងគាត់​ ពិបាក​ ឈឺចាប់លះបង់អ្វីខ្លះ​ ពេលមានកូនភរិយាត្រូវចិញ្ចឹមមេីលថែកូន​ គ្មានពេលទំនេរ​ មួយថ្ងៃៗត្រូវមេីលថែកូន​ តេីភរិយាហត់នឿយ​ ស្ត្រេសស្មុគស្មាញកម្រិតណា​ ក្នុងនាមយេីងជាស្វាមី​ គួរតែផ្តល់ពេលវេលាឲ្យភរិយាបានសម្រាក់ខ្លះ​ ១អាទិត្យ​អាច១ថ្ងៃ​ ឬ​ ១ខែអាចសម្រាក់បាន២-៣ថ្ងៃ​ ស្វាមីនាំភរិយាទៅដេីរលេង​ ឬញុាំបាយតែ២នាក់​ ត្រូវតែឆ្លៀតពេលធ្វេីឲ្យភរិយា​ ដេីម្បីឲ្យភរិយាមានអារម្មណ៍បានសម្រាក់និងដឹងថាស្វាមីនៅតែស្រលាញ់យកចិត្តទុកដាក់ជាមួយគាត់មិនប្រែប្រួល។ 

នៅក្នុងនោះក៏មានការ​ comment ជាច្រេីន​ ដែលចោទសួរថា​ ហេតុអីត្រូវទៅតែ២នាក់ប្តីប្រពន្ធ​ ចុះទុកកូននៅណា? បានអ្នកណាមេីលកូន ហេីយមាន​ comment ខ្លះអសុរោះប្រមាថជីវិតក្មេងជាដេីម​ ត្រង់ចំណុចនេះ​ លោក​ឧកញ៉ា​ បានប្រាប់ថា​ កាលដែលស្វាមីភរិយា​ ឆ្លៀតពេលទៅដេីរលេង២នាក់ដោយមិនយកកូនទៅនោះ​ គឺអាចផ្ញេីរកូននិងប៉ាម៉ាក់ឬគ្រួសារ​ ចំណាយពេលតិចតួចសម្រាប់ភរិយាខ្លួន​ មិនមែនជារឿងអីខុស​ ឬក៏ត្រូវចូលមកជេរប្រេីសម្តីមិនល្អលេីការបង្ហោះសាររបស់លោកឧកញ៉ាទេ​ ។ អ្វីដែលលោកឧកញ៉ា​ ចង់បកស្រាយគឺ​ គ្រាន់តែចែករំលែកបទពិសោធន៍ល្អៗ​ ក្នុងការរឹតចំណងជីវិតគ្រួសារឲ្យកាន់តែមានសុភមង្គល​ ហេីយលោកឧកញ៉ា​ និងភរិយា​ មិនដែលចង់ល្បីល្បាញព្រោះតែការរិះគន់នោះទេ​ កន្លងមកលោកទាំង២មានឈ្មោះបោះសម្លេង​ល្បីលេីបណ្តាញសង្គមក្នុងនាមជាអ្នកជំនួញ​ ស្រាប់ហេីយ។ 

ទន្ទឹមជាមួយនឹងការបកស្រាយរបស់ឧត្តមស្វាមី​ លោកជំទាវ​ លាង​ ធារ៉ា​ ក៏បានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួន​ និងលេីកទឹកចិត្តដល់ស្ត្រីទូទៅកុំឲ្យអស់សង្ឃឹម លោកជំទាវចង់បង្ហាញអារម្មណ៍ថា​ លោកជំទាវ​ពិតជាចង់មានពេលខ្លះ​ នៅជាមួយស្វាមីតែ២នាក់​ ទៅដេីរលេងនៅកន្លែងស្ងាត់ៗជាមួយគ្នា​ ហេីយពេលខ្លះក៏មានពេលដេីរលេងជួបជុំគ្រួសារដែរ។ លោកជំទាវ​ចង់ឲ្យបងប្អូនស្ត្រីទាំងអស់​ កុំតូចចិត្ត​ត្រូវគិតថាស្ត្រីគ្រប់រូបធ្វេីបាន​ បេីកចិត្តនិយាយជាមួយស្វាមី​ ត្រូវរកពេលខ្លះនៅជាមួយប្តី២នាក់ខ្លះក៏កាន់តែល្អដែរ​ ។ 

តាមរយៈ​ការ​ Live បកស្រាយរបស់​ លោកឧកញ៉ា​ ឌី​ ជោត​ និង​ លោកជំទាវ​ លាង​ ធារ៉ា​ រយៈពេលជាង២ម៉ោងនេះ​ គេសង្កេតឃេីញថា​ ការ​ Comment នៅក្នុង​ វីដេអូ​ សុទ្ធតែទទួលបានការគាំទ្រ​ និងពេញចិត្តយ៉ាងខ្លាំង​ ហេីយក្នុង​ comment នោះក៏អរគុណទៅដល់លោកទាំង២​ ដែលចែករំលែកបទពិសោធន៍គ្រួសារល្អ​ៗ​ ជាពិសេសគឺលេីកទឹកចិត្តឲ្យស្ត្រីត្រូវស្រលាញ់មេីលថែខ្លួនឲ្យស្អាតៗ​  ដេីម្បីចងចិត្តស្វាមី​ ទោះមានកូនប៉ុន្មាននាក់ក៏មិនត្រូវបណ្តោយខ្លួនឲ្យបាក់រូបបាក់ឆោមដែរ៕ដោយ៖ សិរី នាគ

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *