Breaking News

ទេសរដ្ឋមន្រ្តី លី ធុជ អំពាវនាវឲ្យប្រជាជនទាំងអស់បន្តការគាំទ្រសម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣ នាពេលខាងមុខ

ខេត្តស្វាយរៀង៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អំពាវនាវឲ្យប្រជាជនទាំងអស់បន្តការគាំទ្រសម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣ នាពេលខាងមុខ។ការអំពាវនាវយ៉ាងដូច្នេះក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី ឆ្នាំ២០២៣នេះនិង នាំយកអំណោយសប្បុរសធម៌របស់សមាគមពាណិជ្ជកម្មអូស្រា្តលី ចែកជូនដល់ចាស់ជរា និងគ្រួសារក្រីក្រចំនួន ២៨០គ្រួសារកាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។

 ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង, លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង និងលោក​បណ្ឌិត ជ័យ សុន​ អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន។

 លោកបញ្ជាក់ថាអំណោយដ៏សប្បុរសនេះ គឺជាលើកទី៤ ដែលសមាគមពាណិជ្ជកម្មអូស្រ្តាលី មានលោក សារ៉ា ជេកសុន ជាប្រធាន និងលោក តាន់ សិទ្ធី ជាអនុប្រធាន បានចូលរួមជាមួយ លោកទេសរដ្ឋមន្រ្តី លី ធុជ តាមរយៈរបស់ លោក ស៊ុយ ជីហ៊ាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ច្រកម្ទេស។

ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តស្រឡាញ់ អាណិតអាសូរ និងសប្បុរសធម៌របស់សមាគមពាណិជ្ជកម្មអូស្រ្តាលី ដែលបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមសម្រាលបន្ទុកដល់ជីវភាពរស់នៅរបស់គ្រួសារប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ទឹកចិត្តដ៏ជ្រះថ្លានេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ ការនឹករលឹក និងការគោរពស្រឡាញ់ខ្មែរដូចគ្នា ទោះបីកំពុងរស់នៅក្រៅប្រទេសក៏ដោយ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានពាំនាំសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋស្ថិតក្នុងក្រុងបាវិតទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណចំពោះការផ្តល់នូវ ទំនុកចិត្ត និងការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមកនេះ។

លោកបន្តទៀតថា សន្លឹកឆ្នោតរបស់បងប្អូនមួយសន្លឹក បានបង្ហាញពីការគាំទ្រនូវគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន និងដើម្បីភាពសុខដុមរបស់ប្រជាពលរដ្ឋមូលដ្ឋានផងដែរ។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យប្រជាជនទាំងអស់បន្តការគាំទ្រសម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣ នាពេលខាងមុខ ដើម្បីបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែមានការអភិវឌ្ឍ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានដឹកនាំក្រុមការងារទាំងអស់ ចូលរួមអបអរសាទរសង្រ្កាន្តឆ្នាំថ្មី វិទ្យាល័យជីភូ ក្រុងបាវិត ខេត្តស្វាយរៀង ព្រមទាំងបានជូនពរឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមសប្បាយរីករាយនិងទទួលបានសុភមង្គល ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្រោមម្លប់សន្តិភាពរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី៕ដោយ៖ សិរី នាគ

 

 

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *