Breaking News

សម្តេចតេជោ ហ៊ុន សែន៖ មេកាន់តែល្ងង់ កូនចៅកាន់តែងាកមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «មេកាន់តែល្ងង់ កូនចៅកាន់តែងាកមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់»។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតកសិកម្មជាង ៣ពាន់នាក់នៅព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ឲ្យតែអ្នកចង់ចូលជាមួយគណបក្សប្រជាជនកម្ពុជា ខ្ញុំទទួលស្វាគមន៍ទាំងអស់ អត់តែមនុស្សម្នាក់តែប៉ុណ្ណោះ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «មេកាន់តែល្ងង់កូនចៅដែលគេចេះដឹងដែរ គេមិនអាចនៅជាមួយមេដែលមិនចេះដឹង ល្ងង់នោះទេ»។

សូមជម្រាបថា ថ្មីៗនេះ អ្នកគាំទ្រ និងសកម្មជនរបស់បក្សប្រឆាំង បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ ដោយអ្នកទាំងនោះសង្កេតឃើញថា គណបក្សប្រឆាំង មិនមានភាពស្មោះត្រង់ដើម្បីបម្រើជាតិមាតុភូមិនោះទេ ហើយគោលនយោបាយរបស់គណបក្សប្រឆាំង ផ្អែកទៅលើបរទេសនិយមដែលជាហេតុធ្វើឱ្យបាត់បង់ឯកភាពជាតិ និងការបង្រួមបង្រួមជាតិ និងអាចនាំប្រទេសជាតិធ្លាក់ទៅក្នុងភ្លើងសង្គ្រាម៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *