Breaking News

សម្តេចតេជោ ហ៊ុន សែន៖ បើចង់កាត់បន្ថយការនាំចូលផលិតផលពីខាងក្រៅ លុះត្រាតែយើងផលិតឲ្យមានគុណភាព និងតម្លៃទាប

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «បើចង់កាត់បន្ថយការនាំចូលផលិតផលពីខាងក្រៅ លះុត្រាតែយើងផលិតខ្លួនឯងឲ្យមានគុណភាព និងតម្លៃទាប»។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតកសិកម្មជាង ៣ពាន់នាក់នៅព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា «រឿងកសិកម្មនេះ មិនមែនមានតែក្រសួងកសិកម្មម្នាក់ឯងធ្វើកសិកម្មទេនោះទេ ត្រូវចូលរួមសហការគ្នាគ្រប់ភាគីពាក់ព័ន្ធ »។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា យើងក៏មានភាពប្រកួតប្រជែងជាមួយនឹងមុខទំនិញដែលត្រូវនាំចូលសព្វថ្ងៃនេះ។ យើងមិនរារាំងបាននោះទេ ពីព្រោះថា ក្នុងក្របខ័ណ្ឌអាស្តា ហើយស្ថិតនៅក្នុងក្របខ័ណ្ឌ នៃអង្គការពាណិជ្ជកម្មពិភពលោក និងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ ដូច្នេះទាល់តែការផលិតរបស់យើងធ្វើឲ្យមានតម្លៃទាប ទើបអាចកាត់បន្ថយការនាំចូលបាន ព្រោះអ្នកប្រើប្រាស់គេចង់បានតម្លៃទាប ៕

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *