Breaking News

សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំ២០៣០ ចំនួនប្រជាជនកម្ពុជាអាចឡើងដល់ ២០លាននាក់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០៣០ ចំនួនប្រជាជនកម្ពុជាអាចឡើងដល់ប្រមាណ២០លាននាក់។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជានៅថ្ងៃអង្គារ​ទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «កាលពីក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាមានប្រជាជនតែប្រមាណ ៥លាននាក់ទេ ក៏ប៉ុន្តែ២០២៣នេះ គឺឡើងរហូតដល់ប្រមាណជា ១៧លាននាក់»។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា «ប្រសិនបើកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២៦ យើងនឹងបន្តឆ្ពោះទៅដល់គោលដៅនៃបង្កើនប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ដូចអ្វីដែលយើងបានដាក់ចេញជាគោលដៅ នៃការអភិវឌ្ឍប្រកបដោយចិរភាព»៕

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *