បន្ទាយមានជ័យ៖ ក្រុមមន្ត្រីចម្រុះ បានដឹកនាំកម្លាំងចុះពិនិត្យឃ្លាំង និងបានដកហូតផលិតផលដើមដំណើតចេញពីសត្វទម្ងន់ ៧តោន ដែលវិចខ្ចប់ខុសលក្ខណៈបញ្ចេកទេស នៅក្បែរផ្សារត្រី ស្ថិតៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា ហើយមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតសត្វបានសហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះពិនិត្យឃ្លាំង ១កន្លែង ដែលនាំទំនិញផលិតផលដើមកំណើតចេញពីសត្វដែលនៅក្នុងឃ្លាំងជាង ២០តោន ហើយត្រូវបានដកហូត ៧តោន ដែលវិចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងខូចគុណភាណ។ ផលិតផលទាំងនេះ មន្ត្រីជំនាញព្រួយបារម្ភពីជំងឺផ្តាសាយបក្សី ដែលជាទំនិញឈ្មួញជាម្ចាស់ឃ្លាំងនាំចូលពីប្រទេសថៃ សម្រាប់នាំចេញទៅលក់បន្តនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
ក្នុងករណីនេះ មន្ត្រីជំនាញក៏បាននាំម្ចាស់ឃ្លាំងទៅសាកសួរនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តបន្ត។ ចំណែកសាច់មាន់ប្រហិតចម្រុះ ដែលត្រូវដកហូត យកទៅដុតកំទិចចោល និងកប់ចោលនៅជាយក្រុងសិរីសោភ័ណ នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣៕