Breaking News

បុគ្គលដែលរំលោភយកដីវត្តព្រៃប្រសិទ្ធនោះឥឡូវត្រូវបារមីវត្តបរ៉ាមុខហើយ!

ខេត្តព្រះសីហនុ÷ព្រោះតែសេចក្តីលោភលន់ចង់មានចង់បានអត់មានការអៀនខ្មាស់ គ្មានសតិសម្បជ្ជញ្ញៈ មិនខ្លាចបាបបានឃុបឃឹតរៀបជាសេនារ៉េយ៉ូយ៉ាងប្រទាក់ក្រឡាគ្នាបំណងលេបត្របាក់យកដីគរុភណ្ឌរបស់វត្តព្រៃប្រសិទ្ធីយកធ្វើជាកម្មសិទ្ធិនោះត្រូវបានដោះស្រាយបញ្ចប់របស់ឯកឧត្តម គួចចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ កាលពីរសៀលថ្ងៃទី២៧ខែតុលាឆ្នាំ២០២១ ស្ថិតក្នុងវត្តព្រៃប្រសិទ្ធី ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានថ្លៃងឲ្យដឹងនៅក្នុងអង្គពិធីទាំងមូលថាក្រោយពីឯកឧត្តមទទួលបានព័ត៌មានពីប្រជាពុទ្ធបរិស័ទចំណុះជើងវត្តព្រៃប្រសិទ្ធិ ស្ថិតក្នុងភូមិស្ទឹងច្រាលឃុំអូរបាក់រទេះស្រុកកំពង់សីលាខេត្តព្រះសីហនុ នាំគ្នាផ្ដិតមេដៃគោរពជូនអាជ្ញាធរឃុំ ស្រុក ខេត្ត ដើម្បីប្ដឹងទាមទារយកដីវត្តមករក្សាទុកជាសម្បតិរួមក្នុងការបម្រើទ្រទ្រង់ក្នុងវិស័យព្រះពុទ្ធសាសនា ពីការរំលោភបំពានរបស់បុគ្គលមួយចំនួននោះ ឯកឧត្តមអភិបាលខេត្តក៏បានចេញនូវលិខិតបង្គាប់ការ ចាត់តាំងឲ្យក្រុមការងារចម្រុះថ្នាក់ខេត្តស្រុកឃុំដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្តជាប្រធាន ចុះសិក្សាស្រាវជ្រាវទីតាំងដីវត្តផ្ទាល់។និងបើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីជំនាញពាក់ព័ន្ធចប់សព្វគ្រប់ទើបដឹងថាពិតជាមានបុគ្កល៥នាក់បានរំលោភយកដីវត្តព្រៃប្រសិទ្ធីនេះបំណងធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនពិតមែន។

ឯកឧត្តម អភិបាលខេត្តបានប្រកាសនិងបញ្ជាក់ជូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្តព្រៃប្រសិទ្ធីទីជិតទីឆ្ងាយក្នុងវេទិកា ឲ្យបានជ្រាបថា៖ បុគ្គលដែលរំលោភយកដីវត្តក្នុងបំណងទុកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននោះគឺមាន៤នាក់ទី១គឺអ្នកស្រី ចិន ផល្លី សមាជិកក្រុមប្រឹក្សាស្រកកំពង់សីលា។

ទី២,លោក អឹម សាញ់ ប្រធានគណ:កម្មការវត្តព្រៃប្រសិទ្ធិតែម្តង។

ទី៣,លោក ផាន់ សារុន (ហៅតាខ្លី)មេភូមិស្ទឹងច្រាល់។

ទី៤,គឺអ្នកស្រី ឈឿន ចន្តា ត្រូវជាប្រពន្ធក្រោយលោក ផាន់ សារុន និងទី៥,លោក វង្ស សុផានុ អតីតសិស្សលោកតាសក់វែងហើយក៏ធ្លាប់គង់ស្នាក់នូវវត្តព្រៃប្រសិទ្ធីនេះផងកន្លងមកដែរ។  នេះហើយលោកពាក្យចាស់តែងពោលថានូវវត្តយូរៗស្គាល់ចិត្តព្រះលែងខ្លាចបាបបុណ្យអស់ព្រោះតែសេចក្តីលោភលន់។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា ការដោះបញ្ហារការរំលោភយកដីវត្តនៅពេលនេះគឺយើងលើកយកនូវគោលការចំនួន៣មកដោះស្រាយគឺទី១គោលការរដ្ឋបាល ទី២គោលការអប់រំនិងទី៣គឺគោលការច្បាប់។

ឯកឧត្តមក៏បានបន្តទៀតថាបញ្ហាដែលយើងកំពុងដោះស្រាយនៅពេលនេះគឺយើងយកគោលការអប់រំដើម្បីដោះស្រាយព្រោះបុគ្គលដែលរំលោភយកដីវត្តទាំងនោះពួកគាត់ក៏ជាខ្មែរហើយជាប្រជាពលរដ្ឋរបស់យើងដែរដូច្នេះយើងត្រូវតែធ្វើការណែនាំអប់រំពួកគាត់ឲ្យយល់ដឹងពីកំហុសឆ្គងដែលខ្លួនបានប្រព្រិត។

ឯកឧត្តមគួច ចំរើន បានសង្កត់ធ្ងន់ថា ព្រោះតែការទទួលស្គាល់កំហុសឆ្គងព្រមទាំងប្រគល់ឯកសារក្លែងមកឲ្យអាជ្ញាធរពាក់ព័ន្ធនិងព្រមប្រគល់ដីឲ្យមកវត្តវិញនឹងសុំរួចខ្លួនពីទោសទណ្ឌនោះ ឯកឧត្តមអភិបាលខេត្តក៏ព្រមលើកលែងទោសដោយទុកឲ្យបុគ្គលទាំង៥នាក់នេះត្រូវតែកែខ្លួនកុំប្រព្រិតទង្វើបែបនេះតទៅទៀតលោកថាសូមឲ្យបងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរជួយតាមដានមើលបុគ្គលទាំង៥នាក់ផងបើពួកគេហ៊ានទៅរំលោភយកដីមិនថា ដីនោះជារបស់ប្រជាពលរដ្ឋ ឬជាដីព្រៃនិងដីវត្តជាលើកទី២ទៀតនោះទេគឺឯកឧត្តម អភិបាលខេត្តនិងចាត់ការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។

ទន្ទឹមនិងប្រសាសន៍យ៉ាងក្រៅគគុកប្រកបដោយភាពម៉ឺងម៉ាត់ម៉ត់ចត់របស់ឯកឧត្តម គួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទចំណុះជើងវត្តព្រៃប្រសិទ្ធិទីជិតនិងទីឆ្ងាយ មានការសាទររីករាយយ៉ាងខ្លាំង ចំពោះចំណាត់ការ ដែលមានសុភវិនិច្ឆ័យ យ៉ាងត្រឹមត្រូវទៅតាមអ្វីដែលពួកគាត់រំពឹងទុកនោះ ហើយប្រជាពលរដ្ឋនៅស្រុកកំពង់សិលាទាំងមូល ស្នើសុំមេត្តាឯកឧត្តមអភិបាលខេត្តបន្ត ចុះដោយផ្ទាល់ដើម្បីជួយដោះស្រាយរឿងទំនាស់ផ្សេងៗទៀតដោយក្តីគោរពស្រលាញ់។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត ក៏បានចូលរួមប្រគេនបច្ច័យចំនួន២០០០$(ពីពាន់ដដុល្លារ)និងស៊ីម៉ង់តិ៍ចំនួន១៥តោនជូនព្រះចៅអធិការគណកម្មការអាចារ្យវត្តទុកសម្រាប់ផ្តួចផ្តើមកសាងរបងការពារដីវត្តបានគង់វង្សដើម្បីទុកសម្បិត្តសាធារណៈ៕ដោយ៖ សូវ ចាន់ថន

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *