Breaking News

ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់នៅក្នុងខេត្តអាន់ហួយប្រទេសចិន ខណៈអាជ្ញាធរកំពុងជម្លៀសពលរដ្ឋជាច្រើននាក់

ចិន៖ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នាបានបង្កទៅជាគ្រោះទឹកជំនន់នៅតាមទីប្រជុំជន ក៏ដូចជាបង្កឱ្យមានការរអិលបាក់ដីនៅតាមតំបន់ភ្នំមួយចំនួននៅក្នុងខេត្តអាន់ហួយនៃភាគខាងកើត និងខេត្តឆុងឈីង (Chongqing) នៃភាគនិរតីរបស់ប្រទេសចិនកាលពីពេលថ្មីៗកន្លងទៅ ខណៈពលរដ្ឋជាច្រើននាក់ប្រឈមផលប៉ះពាល់ និងទទួលបានការជម្លៀសពីអាជ្ញាធរទៅកាន់ទីសុវត្ថិភាព។

អាជ្ញាធរនៅក្នុងតំបន់ស៊ីស៊ាន (Shexian) នៃខេត្តអាន់ហួយ បានរៀបចំក្រុមការងារសម្រាប់គ្រាអាសន្នដើម្បីឆ្លើយតបចំពោះហេតុការណ៍គ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលបានចាប់ផ្តើមតាំងតែពីយប់ថ្ងៃសុក្ររហូតដល់ព្រឹកព្រលឹមថ្ងៃសៅរ៍ ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងរហូតធ្វើឱ្យកម្ពស់ទឹកទន្លេមានការកើនឡើងគួរឱ្យព្រួយបារម្ភ។

ចំណែកអាជ្ញាធរក្នុងទីប្រជុំជនស៊ីស៊ី (Shishi) ឯណោះវិញ ក៏បានចាត់វិធានការណែនាំឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ដោយបានជម្លៀសពលរដ្ឋដែលរស់នៅតាមតំបន់ទំនាបខាងក្រោម ថែមទាំងប្រកាសត្រៀមបញ្ចេញជំនួយមនុស្សធម៌និងបន្ថែមក្រុមការងារជួយសង្គ្រោះដើម្បីឆ្លើយតបទៅកាន់ស្ថានការណ៍ជាក់ស្តែង។

គួរបញ្ជាក់ថា ករណីរអិលបាក់ដីបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃសៅរ៍នៅតំបន់ស៊ីវសាននៃខេត្តចុងឈីងបានបណ្ដាលឱ្យមនុស្ស១០នាក់ត្រូវជាប់គាំង ខណៈក្រុមអាជ្ញាធរចិនកំពុងព្យាយាមជួយសង្គ្រោះពលរដ្ឋរងផលប៉ះពាល់ រួមទាំងស្តារឡើងវិញនូវប្រព័ន្ធផ្លូវដឹកជញ្ជូននិងបណ្តាញអគ្គិសនីដែលរងការខូចខាតដោយសារតែការរអិលបាក់ដីនិងគ្រោះទឹកជំនន់ ៕SRN

ប្រភព៖ Reuters Connect

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

Leave a Reply

Your email address will not be published. Required fields are marked *