Breaking News

នគរបាលស្រុកអង្គស្នួល ធ្វើប្រតិបត្តិការចាប់ខ្លួនមុខសញ្ញា តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តកណ្ដាល​

កណ្តាល៖ ប្រភពដែលទទួលបានពីលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឱ្យអង្គភាព’’ អែស អរ អិន ‘’ យើងដឹងនៅរសៀលថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២៣នេះថា បានធ្វើប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់អយ្យការអមសាលាដំបូងខេត្តកណ្ដាល ។

លោកអធិការនគរបាលស្រុកអង្គស្នួលបានឱ្យដឹងទៀតថាករណីនេះជាការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៩និង១០នាទី នៅចំណុចភូមិឆក់ឈើនាង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។

 លោកអធិការបន្តឱ្យដឹងទៀតថា កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចុះកិច្ចប្រតិបត្តិការចាប់ខ្លួនមុខសញ្ញាមាន ដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់អយ្យការអមសាលាដំបូង ខេត្តកណ្ដាល​ ចំនួន០១នាក់ ប្រុស​ ​។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងទៀតថាជនសង្ស័យមានឈ្មោះ លី វីឡា ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅបច្ចុប្បន្នភូមិឆក់ឈើនាង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល(មានសារធាតុញៀនក្នុងទឹកនោម(+)) ។ ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ២២២ ដកបចខ/២៣ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ របស់លោក រស់ ផុនចាន់និមល ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ត្រូវចោទពីបទ លួចបានប្រព្រឹត្តនៅចំណុចក្រោមស្ពានផ្លូវ ល្បឿនលឿន ភូមិត្រពាំងសុព័រ ឃុំឆក់ឈេីនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ ។

ចំពោះករណីនេះដែរកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕ដោយ៖ សិរី នាគ 

Check Also

នគរបាលជាតិកម្ពុជា និងអង់គ្លេស ឯកភាពបន្តរួមសហការគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសឆរបោកតាមប្រព័ន្ធអនឡាញ

Leave a Reply

Your email address will not be published. Required fields are marked *