Breaking News

នគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួច អាគុយ

កណ្តាល៖ ប្រភពដែលទទួលបានពីលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឱ្យអង្គភាព ‘’ អែស អរ អិន ‘’ យើងដឹងនៅរសៀលថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០២៣នេះថា មានករណីលួច (អាគុយ)ពីជន រងគ្រោះឈ្មោះ កង វុទ្ធី ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរ លក់ដូរ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៣: ០០នាទី ស្ថិតនៅចំណុច តូបលក់ទឹកកក មួយកន្លែងនៅភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកអធិការនគរបាលស្រុកអង្គស្នួលបានឱ្យដឹងទៀតថា ជនសង្សយ័មានចំនួន ០២នាក់រួមមាន៖

១-ឈ្មោះ លី នៅ ហៅឆែប ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិត រស់នៅភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោម(+) ធ្លាប់ជាប់ពន្ធធានាគារចំនួន០២លើក ពាក់ព័ន្ធករណី: អំពើលួច(ដែក)ក្នុងឆ្នាំ២០១៨ រយៈពេល១០ខែ និងករណី: អំពើលួច(ម៉ាសុីនបូមទឹក)ក្នុងឆ្នាំ២០២០ រយៈពេល០៤ខែ )។

២-ឈ្មោះ ហ៊ាន ភារ៉ា ហៅតូនី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិត ស្នាក់នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោម(+) ធ្លាប់ជាប់ពន្ធធានាគារចំនួន០២លើក ពាក់ព័ន្ធករណី: អំពើលួច(ទូរសព្ទ)ក្នុងឆ្នាំ២០១៩ រយៈពេល០១ឆ្នាំ និងករណី: អំពើលួច(ម៉ាសុីនបូមទឹក)ក្នុងឆ្នាំ២០២០ រយៈពេល០៦ខែ )។

លោកអធិការបន្តឱ្យដឹងទៀតថា សម្ភារៈបាត់បង់មានអាគុយឡានដឹកទឹកកក N100អំពែរ ចំនួន០២គ្រាប់ ។ ក្នុងដែរសម្ភារៈបានចាប់យកម៉ូតូម៉ាក គុបជ្រុង ពណ៌ទឹកប៊ិត ពាក់ផ្លាកលេខ ភ្នំពេញ 1D-1592 , ដង្កាប់ចំនួន០១, កូនសោសម្រាប់ដោះគ្រឿងចំនួន០៥, ដែកទុលឡឺវីសចំនួន០១, ពឹលពាក់ក្បាល់ចំនួន០១, កាបូបស្ពាយពណ៌ខ្មៅចំនួន០១ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងទៀតថា កាលពីថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០២៣វេលាម៉ោងប្រហែល០៣រសៀល មុនពេលកើតហេតុជនរងគ្រោះ បានបើកឡានត្រឡប់មកពីទិញទឹកកក នៅរោងចក្រផលិតទឹកកកនៅឃុំដំណាក់អំពិល ពេលមកដល់ផ្ទះជនរងគ្រោះក៏បានចតឡានទុកនៅមុខផ្ទះជួលរបស់ខ្លួន ។ លុះដល់ថ្ងៃកើតហេតុខាងលើ ជនរងគ្រោះក្រោកពីសម្រានរួចរៀបចំខ្លួនយកទឹកកកអោយម៉ូយហើយដើរសំដៅទៅឡើងឡានដឹកទឹកកករបស់ខ្លួន ស្រាប់តែឃើញកៅស៊ូទ្រាប់អាគុយឡានជ្រុះលើដី ភ្លាមនោះជនរងគ្រោះដើរមើលជុំវិញឡានទើបដឹងថាបាត់អាគុយឡានចំនួន០២គ្រាប់។ បន្ទាប់មកជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ព្រៃពួច ក្រោយពីទទួលបានពត៌មានភ្លាមកម្លាំងប៉ុស្តិ៍ព្រៃពួចបាន ចុះទៅដល់កន្លែងកើតហេតុ ហើយកំណត់មុខសញ្ញាបានទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំតាមនីតិវិធី។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកអាគុយឡានទាំង០២គ្រាប់របស់ជនរងគ្រោះ ហើយលក់ទៅអោយអ្នកទិញអេតចាយបើករឺម៉កតាមភូមិ ពិតប្រាកដមែន បានលុយចំនួន១០០,០០០៛(មួយសែនរៀល)ហើយបានយកលុយទៅទិញថ្នាំញៀនដើម្បីប្រើប្រាស់ជាមួយគ្នា ហើយកន្លងមកជនសង្ស័យទាំង០២នាក់ និងបក្ខពួក០១នាក់ទៀតឈ្មោះ លី វីឡា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិត រស់នៅភូមិឆក់ឈើនាង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ធ្លាប់ធ្វើសកម្មភាពលួច និងប្រើប្រាស់ថ្នាំញៀនជាមួយគ្នា ។

ចំពោះករណីនេះដែរ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *