Breaking News

លោក ចាន់ សុភា ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងបង្រៀនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានភូមិថ្មី សង្កាត់ច្រកម្ទេស ពីការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃ សៅរិ៍ ០៦រោច ខែបឋមាសាឍ ឆ្នាំថោះបញ្ជស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ចាន់ សុភា អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានសង្កាត់ច្រកម្ទេស និងជាប្រធានក្រុមការងារគណបក្ស ភូមិថ្មី  និងលោក លោកស្រី បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងបង្រៀនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានភូមិ ថ្មី សង្កាត់ច្រកម្ទេស ពីការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ ជីហ៊ាង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ឯកឧត្ដមក៍បានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឆាប់ៗនេះ។

លោក ចាន់ សុភា បានពន្យល់ប្រជាពលរដ្ឋអោយចេះគូសសន្លឹកឆ្នោត  ដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញខិត្តបណ្ណស្ដីពី ការគូស សញ្ញាគាំទ្រគណបក្សលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

លោក ចាន់ សុភា បានលើកឡើងថា ការបោះឆ្នាតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ បន្តគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ លោកបានបន្តថា គណបក្សប្រជា ជនកម្ពុជា មានរូបទេវតាបាចផ្កា និងមានលេខរៀងទី១៨ ។

សូមជម្រាបផងដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានគណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកួតប្រជែងរកសំឡេងឆ្នោត៕ដោយ៖ សិរី នាគ

Check Also

អ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រាប់ឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍ប្រញាប់ចូលមកបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *