Breaking News

ជនសង្ស័យ បីនាក់ ធ្វើសកម្មភាពលួចកាបូបនៅស្រុកព្រៃនប់ ត្រូវជាប់អន្ទាក់សមត្ថកិច្ច ពេលដែលកន្លងមកពួកគេបានឆក់លួចជាញឹកញាប់

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវបង្រ្កាបករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) នៅឃុំរាម ស្រុកព្រៃនប់។

កាលពីថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៥ និង ០០នាទី រសៀល ក្រោយមានប្រជាពលរដ្ឋប្តឹងរាយការណ៍មកថា នៅចំណុចលើដងផ្លូវវិថីឆ្នេររាម ទល់មុខព្រលានយន្តហោះអន្តរជាតិកងកេង ស្ថិតក្នុង ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) មួយកើតឡើង បង្កដោយជនសង្ស័យចំនួន០៣នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះឈ្មោះ ទិត សារ៉ែន ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានជិះម៉ូតូរត់គេចខ្លួនបាត់ បន្ទាប់ពីបានទទួលព័ត៌មានភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយ កម្លាំងជំនាញនគរបាលស្រុកព្រៃនប់ និងកម្លាំងប៉ុស្តិ៍នគរបាលឃុំរាម បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង០៣នាក់ ខណៈដែលជនសង្ស័យបានផ្ដួលម៉ូតូរួចរត់ចូលក្នុងព្រៃ។

ជនរងគ្រោះឈ្មោះ ទិត សារ៉ែន ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបាត់សម្ភាររួមមាន កាបូបស្ពាយ ១ ក្នុងនោះមានទូរស័ព្ទ ២គ្រឿង។

ដោយឡែកជនសង្ស័យទាំង ៣នាក់ មានឈ្មោះ ១-ឈ្មោះ ចាន់ ហេង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ខេត្តព្រះសីហនុ (អ្នកឆក់ផ្ទាល់)។ ២-ឈ្មោះ កៅ យ៉ូវ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ខេត្តព្រះសីហនុ (អ្នកជិះពីក្រោយ)។ ៣-ឈ្មោះ ចាន់ តឹង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅខេត្តព្រះសីហនុ (អ្នកបើកម៉ូតូ)។
សម្ភារវត្តុតាងដកហូតរួមមាន៖ ម៉ូតូ ១គ្រឿង ម៉ាក ហុងដាសេ ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ គ្មានស្លាកលេខ (ជាមធ្យោបាយប្រព្រឹត្តបទល្មើស)។

កាបូបស្ពាយចំហៀង ១ ម៉ាក LV ក្នុងនោះ មានទូរស័ព្ទដៃ ០២គ្រឿង ម៉ាក ViVo ពណ៌ទឹកមាស ១គ្រឿង និងម៉ាក Oppo ពណ៌ខៀវ ១គ្រឿង (ជាផលនៃអំពើលួច)។
ទូរស័ព្ទដៃ ០២គ្រឿង ម៉ាក Lenovo ពណ៌ស ១គ្រឿង និង ម៉ាក Samsung ពណ៌ខ្មៅ ១គ្រឿង (ជារបស់ជនសង្ស័យ) កាបូបស្ពាយ ១ ពណ៌ខ្មៅ ក្នុងនោះមានលិខិតបញ្ចាំមួយចំនួន (ជារបស់ជនសង្ស័យ)។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យទាំង០៣នាក់បឋម បានសារភាពថា ពួកខ្លួនទាំង០៣នាក់រួមទាំងបក្ខពួក០៣នាក់ទៀត កន្លងមកបានធ្លាប់ធ្វើសកម្មភាពអំពើលួចចំនួន១១ករណី ក្នុងនោះក្នុងក្រុងព្រះសីហនុចំនួន០៧ករណី(ឆក់+លួចម៉ូតូ) និងស្រុកព្រៃនប់ ចំនួន០៤ ករណី (ឆក់+លួចម៉ូតូ)។

ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសួរបន្ត តាមនិតិវិធីជំនាញ៕

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *