Breaking News

អ្នកសង្កេតការណ៍អន្តរជាតិ ៣៣៣នាក់ ក្នុងនោះរួមទាំងប្រធានសភាប្រទេសម៉ាឡេស៉ី និងនាយករដ្ឋមន្ត្រីហ្គីណេប៊ីស្សូ មកចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលនៅកម្ពុជា

ភ្នំពេញ៖ តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានសរសេរថា “ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង៣៣៣នាក់ មកពី៦៥ប្រទេសនិង ស្ថាបន័អន្តរជាតិដែលបាន និងកំពុងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានសភាប្រទេសម៉ាឡេស៉ី និងឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ដែលអញ្ជើញមកដើម្បីសង្កេតការណ៍ដោយផ្ទាល់។

ខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តមអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រធាន អនុប្រធានរដ្ឋសភាទាំង១១រូប ដែលបានចំណាយពេលវេលាធ្វើដំណើរមកកាន់កម្ពុជា ដើម្បីធ្វើជាសាក្សីនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

យើងធ្លាប់បានបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ ៦លើករួចមកហើយ និងលើកទី៧ ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការណ៍មកពីក្រៅប្រទេសច្រើនបំផុត និងមានឥស្សរជនជាន់ខ្ពស់ច្រើនបំផុតមកចូលរួមសង្កេតការណ៍”៕

 

Check Also

អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្ដីណែនាំស្ដីពី ការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ លើបណ្តាញទំនាក់ទំនងសង្គម

Leave a Reply

Your email address will not be published. Required fields are marked *