Breaking News

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងលោកជំទាវអញ្ជើញប្រគេនទៀនវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធមណ្ឌល ចំនួន២៥វត្ត

ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងលោកជំទាវ សិរីចរណវិសុទ្ឋិអគ្គមហាឧបាសិកាពុទ្ឋសាសនូត្ថម្ភក៍ ហាក់ ជូ ជាមយៀប និងឯកឧត្តមឧត្តមសេនីយ៍ឯក ម៉េង វ៉ាន់ឌី និងលោកជំទាវ អគ្គមហាសទ្ធាសរណៈមណីរតន៍ ឈន សាខន ម៉េងវ៉ាន់ឌី រួមជាមួយញាតិមិត្តបងប្អូនបានអញ្ជើញប្រគេនទៀនវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធមណ្ឌល ចំនួន២៥វត្ត ក្នុងក្រុង-ស្រុកទាំង០៧ នៅខេត្តត្បូងឃ្មុំ ដើម្បីត្រៀមបំរុង ចង្ហាន់ ទៀន-ប្រេងវស្សា សម្រាប់ព្រះសង្ឃ ដូនជី ប្រតិបត្តិធម៌ និងសមាទានសីល៍តាមទំនៀមទំលាប់ព្រះពុទ្ធសាសនា។

ក្នុងឳកាសដ៏ថ្លៃថ្លានោះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៍ និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិត ឯកឧត្តម និងលោកជំទាវ បានធ្វើការប្រគេនដល់វត្តទាំង២៥ ក្នុងមួយវត្ត​ទៀនព្រះវស្សា​១គូ សាដក​១ ទឹកសុទ្ធ​៥កេះ មី៤កេះ ទឹកក្រូច​៣កេះ អង្ករ​១០០kg អំបិល​៥kg​ ប៊ីចេង​៥kg ស្ករស១០kg តែ​៣kg ភេសជ្ជៈបាកាស​១កេះ ត្រីខ​១កេះ ទឹកដោះគោខាប់​កន្លះកេះ​ ប្រេងឆា​១កេះ ទឹកសុីអុីវ​២យួរ ទឹកត្រី​២យួរ ផ្ផ្លែឈេី១កន្រ្តក និងថវិកាមួយចំនួន ព្រមទាំងចែកសារ៉ុង និងថវិកា ដល់លោកតាលោកយាយ ដែលអញ្ជើញចូលរួមផងដែរ។

ចំពោះការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យដល់ព្រះសង្ឃនាឱកាសនេះ ដើម្បីយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង៕ដោយ៖ សិរី នាគ

 

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *