Breaking News

នាយករដ្ឋមន្រ្តីថៃថ្មីបេ្តជ្ញាចិត្តនាំការផ្លាស់ប្តូរនិងពង្រឹងស្មារតីសាមគ្គីភាពនៅក្នុងប្រទេស

ថៃ៖ នាយករដ្ឋមន្ត្រីទើបឡើងកាន់តំណែងថ្មីរបស់ប្រទេសថៃឡង់ដ៍ លោក Srettha Thavisin បានបង្ហាញការបេ្តជ្ញាចិត្តយ៉ាងមោះមុត ក្នុងការកែប្រែមុខមាត់សង្គមឱ្យបានល្អប្រសើរ និងលើកកម្ពស់ស្មារតីសាមគ្គីភាពនៅក្នុងប្រទេសឱ្យកាន់តែស៊ីជម្រៅ ដោយសន្យាខិតខំដោះស្រាយបញ្ហាប្រឈមសំខាន់ៗដើម្បីវឌ្ឍនភាពជាតិនៅថ្ងៃអនាគត ។

ថ្លែងនៅក្នុងសុន្ទរកថាមួយតាមរយៈកញ្ចក់ទូរទស្សន៍ជាតិថៃ បន្ទាប់ពីទទួលបានព្រះរាជសារតែងតាំងដោយផ្ទាល់ពីអង្គព្រះមហាក្សត្ររួចមក លោក Srettha Thavisin ដែលជាមហាសេដ្ឋីអចលនទ្រព្យដ៏លេចធ្លោមួយរូបបានសន្យាថានឹងខិតខំលើកកម្ពស់បរិយាប័ន្នសង្គម និងបេ្តជ្ញាចិត្តធើ្វការដឹកនាំដើម្បីបំរើផលប្រយោជន៍របស់ប្រជាជនថៃគ្រប់រូប រួមទាំងជំរុញឱ្យមានការផ្លាស់ប្តូរមួយយ៉ាងពិតប្រាកដសម្រាប់យុគសម័យថ្មីនាពេលខាងមុខ ៕

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *