Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបន្តជួបជាមួយកម្មករនិយោជិត ទាំងលើវិស័យកាត់ដេរ និងវិស័យផ្សេងទៀត មិនបញ្ចប់ត្រឹម១០កម្មវិធី ដែលបានគ្រោងទុកទេ

កំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នឹងបន្តការជួបសំណេះសំណាល ជាមួយនឹងកម្មករនិយោជិតបន្ថែមទៀត មិនបញ្ចប់ត្រឹម១០កម្មវិធី ដែលបានគ្រោងទុកនោះទេ ពោលគឺនឹងបន្តជួបបន្ថែមទៀត លើវិស័យផ្សេងៗ តាមដែលអាចធ្វើទៅបាន។
សម្ដេចធិបតី នៅក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងកម្មករនិយោជិត ជិត២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានមានប្រសាសន៍ថា “គេបានលើកឡើងថា នាយករដ្ឋមន្ត្រីដណ្ដើមការងាររដ្ឋមន្ត្រី, អត់ទេ អត់ដណ្តើមទេ មកមើលតើ” ។

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្មវិធីជួបសំណេះសំណាល នៅព្រឹកនេះ មានស្ត្រីមានផ្ទៃពោះ ចំនួនជិត៦៥០នាក់ បានអញ្ជើញចូលរួម ក្នុងនោះអ្នកមានកូនភ្លោះ ចំនួន៦នាក់។

សូមជម្រាបថា នេះគឺជាលើកទី៣ហើយ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងកម្មករនិយោជិត បន្ទាប់ពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីចុងខែសីហាកន្លងទៅ៕ដោយ៖ សិរី នាគ

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *