ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនដកហូតថ្នាំញៀនមួយចំនួននិងដាវ២ដេីមយកទៅសួរនាំចាត់ការតាមនីតិវិធី កាលពីវេលាម៉ោង១៦ និង៣០នាទី នៅថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្នុងភូមិអញ្ចាញ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ។
ជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ ពុធ ភស្ស ភេទប្រុស អា យុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិអញ្ចាញ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ (ជួញដូរ -ប្រើប្រាស់)។
២-ឈ្មោះ ឡេង បូរ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក មានទីលំនៅភូមិស្កូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ(ប្រើប្រាស់)។
ដកហូតវត្ថុតាងបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០៣ កញ្ចប់តូច-ទូរស័ព្ទចំនួន០១គ្រឿង-ដាវចំនួន០២ដើម និងឧបករណ៍ប្រើប្រាស់មួយចំនួន។
សមត្ថកិច្ចបានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដឹកនាំដោយលោក វរសេនីយ៍ឯក ចុល ចេក ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបទីតាំង០១កន្លែងនៅចំណុចក្នុងភូមិអញ្ចាញ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ខាងលេីរកឃេីញថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន០៣ កញ្ចប់តូច-ទូរស័ព្ទចំនួន០១គ្រឿង-ដាវចំនួន០២ដើម និងឧបករណ៍ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកកាន់ស្នង ការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕