ភ្នំពេញ៖ ដើមអម្ពិលទឹកបារាំងមួយធំទំនងជាពុកផុយឬសកែវ បណ្តាលអោយដួលរលំទាំងជំហរបន្ទាប់ពី ភ្លៀវ បានបង្អុរធ្លាក់និងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងកាលពីព្រឹកថ្ងៃទី២៣ខែ តុលាឆ្នាំ ២០២៣ ហើយ សង្កត់ទៅលើរបងសាលាទួលគោក បណ្តាលអោយបាក់រនាំងដែកចំនួន២ផ្ទាំងនិងខូចខាតផ្លួវផងដែរ។ទោះបីជាយ៉ាងណាពុំបណ្តាលអោយរងការខូចខាតយានយន្ត និងបង្កអោយមនុស្ស រងគ្រោះថ្នាក់ឡើយ។
ដើមអម្ពិលនោះ ទំហំប្រមាណជិត២អោប ស្ថិតនៅក្បែរចិញ្ចើមផ្លូវជាប់របងសាលាបឋមសិក្សាទួលគោក តាមបណ្តោយផ្លូវលេខ ៥៦៦ កែងផ្លូវលេខ២៩១ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រជាពលរដ្ឋលក់ដូរនៅក្បែរកន្លែងកើតហេតុ បានអោយដឹងថា នៅព្រឹកថ្ងៃទី២៣ខែ តុលាឆ្នាំ ២០២៣នេះ នៅវេលាម៉ោងប្រមាណជាង៨ទៅ៩ព្រឹកភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំង ចំណ្តាលរាជធានីភ្នំពេញ ខ្លាំងនិងខ្សោយ នៅតាមបណ្តាលខណ្ឌនានា។បន្ទាប់ពីភ្លៀងបានរាំងនៅវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹកមានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងបណ្តាលអោយ ដើមអម្ពិលទឹកបារាំងមួយដើមខាងលើនេះ បានដួលរលំរលើងទាំងឬសប្រេះបែកផ្លូវ ហើយបានសង្កត់ទៅលើ របងសាលាបឋមសិក្សាបណ្តាលបាក់រនាំងដែករបងចំនួន២ផ្ទាំង។
តាមប្រជាពលរដ្ឋ រស់នៅតំបន់នោះបានអោយដឹងទៀតថា ដើមអម្ពិលទឹកនោះត្រូវបានគេដាំលើលូ ជាប់របងកាលពីកំឡុងឆ្នាំ ១៩៩០ ហើយ មានអាយុកាលប្រមាណជាង៣០ឆ្នាំមកហើយ ដោយមានមែកសាខានិងដោយសារតែ វាពុកផុយឬសកែវ និងម្យ៉ាងទៀតបន្ទាប់ពី ភ្លៀង ទឹកហូរច្រោះតាមលូនិងមានខ្យល់បោកបក់ទៀត ជាហេតុបណ្តាលអោយដួលរលំតែម្តង។បន្ទាប់ ដួលរលំអាជ្ញាធរ និងគណះកម្មការសាលាក៍បានចាត់ចែងកាប់និងអារយកចេញ ៕