Breaking News

លោកសូ​​ រតនៈ​ នាំយកអំណោយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនប្រជាពលរដ្ឋដែលពិការ​ភាព​ និងខ្វះខាតចំនួន៣គ្រួសារ​

កណ្តាល៖​ នៅថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងទី២៩​ ខែតុលា​ ឆ្នាំ២០២៣នេះ​ លោក សូ​​ រតនៈ​ ប្រធានប្រតិបត្តិក្រុមយុវជនការពារសន្តិភាព​ និងលោក វៀត​ សារិទ្ធ អនុប្រធាន​ប្រតិបត្តិទី៤ រួមទាំងក្រុមការងារ​​ អមដំណើរ ដោយលោក ភួង សាម​ឌី​ និងក្រុមការងារអនុសាខាស្រុកខ្សាច់កណ្តាល​ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន​ នាំយកអំណោយដ៏ថ្លៃថ្លា​ររបស់ សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ និងលោកជំទាវ​ ជួយដល់ប្រជាពលរដ្ឋដែលពិការ​ភាព​ និងខ្វះខាតចំនួន៣គ្រួសារ​ ​ស្ថិតនៅភូមិព្រែកក្របៅទី១ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

​ ប្រជាពលរដ្ឋក្នុង១គ្រួសារ​ៗទទួលបានរួមមាន៖​
-អង្ករ​ ១បេ​
-មី​ ១កេស
-ទឹកត្រី​ ១យួរ
-ទឹកសុីអុីវ​ ១យួរ
-ប្រេងកូឡា​ ១ដប
-ប្រេងខ្យល់​ ១ដប
-ថវិការ​ ៤មុឺនរៀល

សូមបញ្ជាក់ផងដែរថា ក្នុងចំណោម៣គ្រួសារ​ខាងលេី​ មាន ២គ្រួសារជាជនពិការ​ ក្នុងនោះ១គ្រួសារ​ ទទួលបានរទេះជនពិការបន្ថែម១គ្រឿង​ និង១គ្រួសារទៀត​ ទទួលបានឈេីច្រត់រៀនដេីរ បន្ថែម១គូផងដែរ ។

​ក្រោយពីបានចែកជូននូវអំណោយរួច​ ប្រជាពលរដ្ឋទាំង៣គ្រួសារ​ និងអាជ្ញាធរ​ សូមគោរពអរគុណ​ និងជូនពរដល់ សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ និងលោកជំទាវ​បណ្ឌិត ពេជ​ ចន្ទមុន្នីហ៊ុន​ ម៉ាណែត​ សូមជួបប្រទះនូវពុទ្ធពរ៤ប្រការគឺ៖​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ ៕ដោយ៖ ហួត ម៉េងហួ , ឈឹម សុខន

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *