កំពង់ចាម៖កាលពីចុងសប្តាហ៍ទៅនេះ លោក សូ រតនៈ ប្រធានក្រុមយុវជនការពារសន្តិភាព រួមទាំងក្រុមការងារ ខេត្តកំពង់ចាម ដឹកនាំដោយលោកអនុប្រធាន អុី ហុងលាង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយកអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជួយដល់ប្រជាពលរដ្ឋពិការភាព និងមានការខ្វះខាតចំនួន ៣គ្រួសារ ស្ថិតនៅឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (២គ្រួសារ) និងឃុំសូទិព្វ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម (១គ្រួសារទៀត) ។
ប្រជាពលរដ្ឋ២គ្រួសារ នៅឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ក្នុង១គ្រួសារៗទទួលបាន រួមមាន៖
– អង្ករ ១បេ
– មី ១កេស
– ទឹកត្រី ១យួរ
– ទឹកសុីអុីវ ១យួរ
– ថវិការ ៤០,០០០រៀល ។
ប្រជាពលរដ្ឋ១គ្រួសារ នៅឃុំសូទិព្វ ស្រុកជេីងព្រៃ ទទួលបាន៖
– អង្ករ ១បេ
– មី ១កេស
– ទឹកត្រី ១យួរ
– ទឹកសុីអុីវ ១យួរ
– ទឹកសុទ្ធ ១យួរ
– ថវិការ ៤០,០០០រៀល និងលោកមេឃុំបន្ថែមថវិការ៤មុឺនរៀលទៀត (សរុប៩មុឺនរៀល)។
សូមបញ្ជាក់ផងដែរ ក្នុងចំណោម៣គ្រួសារខាងលេី មាន ២គ្រួសារគាត់ជាជនពិការ គាត់ ទទួលបានរទេះជនពិការបន្ថែមម្នាក់ ១គ្រឿង(សរុប២គ្រឿង)ផងដែរ ។
ក្រោយពីបានចែកជូននូវអំណោយរួច ប្រជាពលរដ្ឋទាំង៣គ្រួសារ និងអាជ្ញាធរ សូមគោរពអរគុណ និងជូនពរដល់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នីហ៊ុន ម៉ាណែត សូមជួបប្រទះនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ៕ ដោយ៖ ហួត ម៉េងហួ