Breaking News

បង្គាស្រស់ផ្ទុកសារធាតុគីមីហាមឃាត់ ត្រូវបានមន្ត្រីជំនាញ ក.ប.ប. និងនគរបាលសេដ្ឋកិច្ច ស្ទាក់ចាប់បាន នៅខេត្តកណ្តាល

កណ្ដាល៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សាខាខេត្តកណ្ដាល ដោយសហការជាមួយនគរបាលសេដ្ឋកិច្ច បានស្ទាក់រថយន្តដឹកគ្រឿងសមុទ្រមួយគ្រឿងជារថយន្តម៉ាកទួរីស ផ្ទុកនូវបង្គាស្រស់ចំនួន ១២៤កេស ដែលស្មើនឹង ២,១៣០គីឡូក្រាម ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។

ប្រតិបត្តិការបង្ក្រាបដែលបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីជំនាញបានរកឃើញសាធារតុគីមី Formolin និងមានចាក់ចាហួយ (CMC) ដែលសារធាតុទាំង២ខាងលើនេះ ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ និងខុសនឹងច្បាប់ដែលមានចែងជាធរមាន។

ក្រោយការបង្ក្រាប ចំពោះបង្គាទាំងអស់មន្ត្រីជំនាញបានដកហូតយកកម្ទេចចោលភ្លាមៗ និងពិន័យទៅតាមនីតិវិធីយ៉ាងធ្ងន់ធ្ងរផងដែរ៕

About srn tv

Check Also

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ បណ្តឹងទៅកាន់តុលាការ ICJ បោះជំហានទៅមុខឥតប្រែប្រួល ក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ

Leave a Reply

Your email address will not be published. Required fields are marked *