Breaking News

លោក ហ៊ុន ម៉ានី អញ្ជើញចូលរួមប្រារព្ធពិធីអភិសេកពុទ្ធបដិមា និងរូបសំណាកស្ដេចនាគ កម្ពស់ជាង១៤ម៉ែត្រ និងបណ្តោយ៣៣ម៉ែត្រ នៅស្រុកក្រូចឆ្មា

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នេះបានអញ្ជើញប្រារព្ធពិធីអភិសេកពុទ្ធបដិមា និងរូបសំណាកស្ដេចនាគ នៅភូមិជួរកណ្ដាល ឃុំកោះពី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីណាក់ថ្នាក់ដឹកនាំរាជដ្ឋាភិបាល គណៈអភិបាលនៃគណៈអភិបាល ខេត្ត អាជ្ញាធរមូលដ្ឋាន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

បូជនីយដ្ឋាននេះ ត្រូវបានកសាងឡើងក្រោមគំនិតផ្តួចផ្ដើមរបស់ លោក ហ៊ុន ម៉ានី ផ្ទាល់ ដែលរូបសំណាកស្ដេចនាគ មានកម្ពស់ ១៤.៤ ម៉ែត្រ និងប្រវែង ៣៣ ម៉ែត្រ។

សូមជម្រាបថា៖ ក្រៅអំពីរូប សំណាកស្ដេច នាគ នៅក្នុងសាសនដ្ឋាននេះក៏មានតម្កល់រូបពុទ្ធបដិមាមួយអង្គ សាលាបុណ្យ និងស្រះទឹកសម្រាប់តម្កល់រូបសំណាកស្ដេចនាគរួមទាំងសមិទ្ធិផលផ្សេងៗទៀតសម្រាប់ លម្អក្នុងបរិវេណនោះផងដែរ៕ដោយ៖ សិរិ នាគ

Check Also

លោកគ្រូ វ៉ែន ស៊ីនួន ម្ចាស់ឱសថបូរាណខ្មែរសញ្ញាដើមអង្គាបុស្ប ដែលល្បីតៗគ្នាជាង៣០ឆ្នាំ ពូកែព្យាបាលលើជម្ងឺ ឬសដូងបាត បញ្ជាក់ពីមានអ្នកជម្ងឺរាប់ម៉ឺននាក់ បានព្យាបាលដោយជោគជ័យឱ្យមានសុខភាពល្អប្រសើរឡើងវិញ

Leave a Reply

Your email address will not be published. Required fields are marked *