Breaking News

វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ ចូលរួមចំណែកក្នុងការកៀរគរសក្តានុពលសេដ្ឋកិច្ចក្នុងស្រុក ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន

ភ្នំពេញ៖ វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ គឺបានចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ សម្រាប់ការកាត់ បន្ថយភាពក្រីក្រ គឺការកៀរគរសក្តានុពលសេដ្ឋកិច្ចក្នុងស្រុកនៃផលិតផល និងសេវាកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន។

ការលើកឡើងឲ្យដឹងបែបនេះរបស់លោក សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ក្នុងវេទិកាផ្គូផ្គងរវាងអ្នកផលិត និងទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង ការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ១ផលិតផល១) នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្សារម៉ាក្រូ ជ្រោយចង្វារ។

លោក សួង ណយ បានឲ្យដឹងថា យើងធ្វើការលើការកសាងបណ្តាញទីផ្សារ ដើម្បីឲ្យប្រទាក់ក្រឡាគ្នារវាងអ្នកផលិត និងអ្នកទិញយកទៅប្រើប្រាស់ កែច្នៃវេចខ្ចប់ ផលិតផលក្នុងស្រុកដើម្បីលក់បន្ត និងឈានទៅការនាំចេញ។ លើសពីនេះ យើងទាក់ទងជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីកសាងបរិយាកាសអំណោយផលសម្រាប់ផលិតផលក្នុងស្រុកឱ្យរីកចម្រើន។ នេះនាំឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងប្រទេស ដោយធ្វើការជាមួយអ្នកផលិតក្នុងស្រុក និងសមាគមធុរកិច្ច ដើម្បីបង្កើនគុណភាព និងទីផ្សារនៃផលិតផលក្នុងស្រុក។

វេទិកាផ្គូផ្គងរវាងអ្នកផលិត អ្នកទិញគម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទី ផ្សារសម្រាប់អ្នកផលិតក្នុងស្រុក នាំចេញនៅនឹងកន្លែង ហើយឈានទៅការនាំចេញទៅក្រៅខេត្ត និងក្រៅប្រទេស។ វេទិកាផ្គូផ្គងរវាងអ្នកផលិត អ្នកទិញកាលពីឆ្នាំ២០២២ បានធ្វើតាមខេត្តចំនួន១១ ដែលមានអ្នកចូលរួមប្រមាណ ១.៧៥៥នាក់ លើសពីការគ្រោងទុកដែលត្រូវអញ្ជើញឲ្យចូលរួមចំនួនត ៨៤៥នាក់ គឺដោយសារតែវេទិកាផ្គូផ្គងរវាងអ្នកផលិត អ្នកទិញ មានភាពទាក់ទាញ ប្រទាក់ក្រឡាគ្នារវាងអ្នកផលិត និងអ្នកទិញ។

វេទិកាធុរកិច្ច និងការផ្គូផ្គងឆ្នាំ២០២៣ ដោយមានអ្នកចូលរួមក្នុងវេទិការនេះចំនួន ១.៤០០នាក់ ដែលគ្របដណ្តប់ខេត្តចំនួន ១៥ រួមមាន៖
១. កំពង់ឆ្នាំង
២. កំពង់ចាម
៣. កំពត
៤. កោះកុង (ប្តូរមករាជធានីភ្នំពេញ)
៥. កំពង់ធំ
៦. សៀមរាប
៧. បាត់ដំបង
៨. បន្ទាយមានជ័យ
៩, ឧត្តរមានជ័យ
១០. ខេត្តកណ្តាល
១១. ត្បូងឃ្មុំ
១២. ស្ទឹងត្រែង
១៣. ស្វាយរៀង
១៤. កំពង់ស្ពឺ
១៥. ពោធិ៍សាត់។

អ្នកចូលរួមប្រមាណ ៨០នាក់ ដែលមកពី មីក្រូអាជីវកម្ម សហគ្រាសធុនតូច និងមធ្យម សហគមន៍ ម៉ាត ផ្សារទំនើប ភោជនីយដ្ឋាន ខេធីវី ផលិតករ ហាងកាហ្វេ តុការ ផ្វុង អាចារ្យ គណៈកម្មាធិការជាតិ អាជ្ញាធរមូលដ្ឋាន អង្គការក្រៅរដ្ឋាភិបាល និស្សិតសាកលវិទ្យាល័យកសិកម្ម ទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធផ្សេងៗផងដែរ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *