បាត់ដំបង៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ លោក រ៉ា ចាន់ និងភរិយា តំណាងលោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន AE MSJ និងជាអគ្គនាយកទូរទស្សន៍ MSJ TV បាននាំយកនូវថវិកា គ្រឿងឧបភោគបរិភោគ ប្រគល់ជូនប្រជាពលរដ្ឋមួយគ្រួសារជាជនពិកា ដែលបានជួបការលំបាក និងមានជីវភាពខ្វះខាតជីវភាពខ្លាំង ដើម្បីជួយដោះស្រាយនូវទុក្ខលំបាកមួយគ្រា។
លោក រ៉ា ចាន់ បានប្រាប់ឱ្យដឹងថា ប្រជាពលរដ្ឋងាយរងគ្រោះជាជនពិកាដែលខ្វះមានឈ្មោះ សឿន សុខ ពិការ ជើងម្ខាង មានប្រពន្ធឈ្មោះ ភេន គឺន និងចៅប្រុសឈ្មោះ សុខ មាន គ្រោះថ្នាក់បាក់ដៃ រស់នៅក្នុងភូមិគោករការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ លោកបន្ថែមទៀត ដោយសារមើលឃើញនូវការលំបាក ខ្វះខាតជីវភាពប្រចាំថ្ងៃលោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន AE MSJ បានចាត់តាំងលោកជាតំណាងឱ្យនាយកនូវថវិកា អង្ករ ត្រីខ ទឹកត្រូ និងគ្រឿងឧបភោគបរិភោគមួយចំនួនផ្តល់ជូនក្រុមគ្រួសាររបស់លោកសឿន សុខ និងប្រពន្ធ ដើម្បីដោះស្រាយការលំបាកមួយរយៈ។
លោក រ៉ា ចាន់ ជំនួយការសមាគមសារព័ត៌មាន AE MSJ មានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុកពីសំណាក់លោកប្រធានសមាគមផងដែរ ទោះបីជាអំណោយទាំងនេះតិចតួចប៉ុន្តែវាអាចជួយដោះស្រាយការលំបាកក្នុងក្រុមគ្រួសារមួយរយៈដែលអាចជួយសម្រួលភាពខ្វះខាតបានខ្លះ។
សូមជម្រាបថា លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន AE MSJ និងជាអគ្គនាយកទូរទស្សន៍ MSJ TV តែងតែជួយឧប្ថម្ភដល់ប្រជាពលរដ្ឋជួបការលំបាក់ទៅតាមលទ្ធភាព ដែលអំណោយមនុស្សធម៌ទាំងនោះ គឺបានមកពីការចូលរួមសាមគ្គីគ្នាម្នាក់បន្តិចៗពីសំណាក់សមាជិកសមាជិការក្នុងសមាគមផ្ទាល់ និងមួយផ្នែកខ្លះទៀតបានមកសប្បុរសជនផ្សេងៗ៕SRN