ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កន្លងទៅធ្លាប់ប្រាប់ ថា ដោយសារមានសំណូមពរក៏ដូចជាការផ្តល់មតិជាច្រើនពីបងប្អូនប្រជាពលរដ្ឋទាំងអស់ពាក់ពន្ធ័ស្លាកសញ្ញាកំណត់ល្បឿនតូចមើលមិនឃើញ យើងខ្ញុំបានធ្វើស្លាកសញ្ញាកំណត់ល្បឿនដែលមានទំហំ 1,50m* 1,50m ចំនួនបីផ្ទាំងចាប់ពីព្រំប្រទល់នរាយណ៏ស្រុកឈូករហូតដល់ក្លោងទ្វារចូលក្រុងកំពតដែលមានចម្ងាយប្រហែល 50 គីឡូម៉ែត្រ ដើម្បីងាយស្រួលបងប្អូនមើលឃើញ នេះជាគំរូស្លាកសញ្ញាដែលយើងខ្ញុំរៀបចំ ហើយស្អែកនេះយើងខ្ញុំនិងរៀបចំយកទៅតំឡើងនៅតាមគោលដៅដែលយើងបានគ្រោងទុក។ ចំពោះការចុះបាញ់ល្បឿនក៏យើងខ្ញុំនៅបន្តប្រាប់បងប្អូនមុនមួយថ្ងៃដដែល សង្ឃឹមថាបងប្អូននិងចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា ដោយក្តីគោរពស្រលាញ់ចំពោះបងប្អូនជនរួមជាតិទាំងអស់និងសូមធ្វើដំណើរទីជិតទីឆ្ងាយប្រកបដោយសុវត្ថិភាពខ្ពស់ ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានតម្លើងស្លាកកំណត់ល្បឿនលើផ្លូវជាតិលេខ៣ ពីភ្នំពេញមកខេត្តកំពតមាន៣ គោលដៅ ក្នុងនោះរួមមាន :
១. គោលដៅទី ០១ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ 98-99) ស្ថិតក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត ។
២. គោលដៅទី ០២ (ចន្លោះបង្គោលគីឡូម៉ែ្រតលេខ 116-117) ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ។
៣. គោលដៅទី ០៣ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ 132-133) ស្ថិតក្នុង ភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។ នៅពេលអនុវត្តគឺមិនអនុវត្តទាំងបីគោលដៅព្រមគ្នានោះទេបាទ គឺយើងខ្ញុំនិងបែងចែកវេនគ្នាដើម្បីចុះអនុវត្ត សូមបងប្អូនទាំងអស់ជ្រាបជាពត៏មាន ។
សូមបងប្អូនគោរពច្បាប់ទាំងអស់គ្នាចៀសវាងរងការផាកពិន័យ ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានលើកឡើងថា ល្មមមើលឃើញទេបាទ នៅថ្ងៃទី 18.02.24 ស្លាកសញ្ញាកំណត់ល្បឿនបានយកទៅចាប់នៅតាមគោលដៅដែលបានកំណត់ នៅពេលតម្លើងរួចខ្ញុំនិងប្រាប់អំពីគោលដៅតាំងបីស្លាកដែលបានតម្លើងក្នុងភូមិសាស្ត្រនីមួយៗ ។ នៅពេលចុះបាញ់ល្បឿនប្រសិនបើមន្ត្រីចរាចរណ៏របស់ខ្ញុំណាម្នាក់លបលួចបាញ់ល្បឿនពីក្នុងឡានពីក្នុងកម្ពតព្រៃខុសពីគោលការណ៏ណែនាំរបស់ខ្ញុំ សូមថតអោយបានខ្ញុំនិងអនុវត្តវិន័យកងកំលាំងនគរបាលជាតិចំពោះបុគ្គលដែលប្រព្រឹត្តខុស ។ 18.02.24 ៕