Breaking News

លោក ឃុត រី មេឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ចេញលិខិតឆ្លើយតប ចាងហ្វាងសារព័ត៌មានស្លឹករឹត ថាចុះផ្សាយថា ក្រុមហ៊ុន នូរី ត្រេឌីង អ៉ិនវេសម៉ិន ឯ.ក ការវិនិយោគគ្មាន អាជ្ញាប័ណ្ណត្រឹមត្រូវ ហើយបានឈូសឆាយរំលោភយកដីប្រជាពលរដ្ឋគឺជាការផ្សាយបំផ្លើសផ្ទុយពី ការពិតទាំងស្រុង

ខេត្តព្រះវិហារ៖ លោក ឃុត រី មេឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ចេញលិខិតឆ្លើយតប ចាងហ្វាងសារព័ត៌មានស្លឹករឹត ថាចុះផ្សាយថា ក្រុមហ៊ុន នូរី ត្រេឌីង អុិនវេសម៉ិន ឯ.ក ថាការវិនិយោគគ្មាន អាជ្ញាប័ណ្ណត្រឹមត្រូវ ហើយបានឈូសឆាយរំលោភយកដីប្រជាពលរដ្ឋគឺជាការផ្សាយបំផ្លើសផ្ទុយពី ការពិតទាំងស្រុង ។ នេះបើយោងតាមលិខិតឆ្លើយតប សូមជម្រាបជូន លោកចាងហ្វាងសារព័ត៌មានស្លឹករឹត នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ។

អង្គភាពយើងខ្ញុំ សូមចុះផ្សាយទាំងស្រុង នូវ លិខិត របស់ លោក ឃុត រី មេឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ដូចខាងក្រោម:

លិខិតឆ្លើយតបសូមជម្រាប លោកចាងហ្វាងសារព័ត៍មានស្លឹករឹត

ខ្ញុំបាទឈ្មោះ ឃុត រឺ ជាមេឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ

សូមឆ្លើយតបមកសារព័ត៌មានស្លឹករឹតដែលបានចុះផ្សាយកាលពីថ្ងៃទី២៨ ខែកុម្ភៈ: ឆ្នាំ២០២៤ ដោយបានចុះផ្សាយថា ក្រុមហ៊ុន នូរី ត្រេឌីង អុិនវេសម៉ិន ឯ.ក ថាការវិនិយោគគ្មាន អាជ្ញាប័ណ្ណត្រឹមត្រូវ ហើយបានឈូសឆាយរំលោភយកដីប្រជាពលរដ្ឋគឺជាការផ្សាយបំផ្លើសផ្ទុយពី ការពិតទាំងស្រុង។ តាមពិតក្រុមហ៊ុន នូរី ត្រេឌីង អុិនវេសម៉ិន ឯ.ក បានធ្វើការវិនិយោគមានអាជ្ញា ប័ណ្ណត្រឹមត្រូវពីក្រសួងរ៉ែ និងថាមពល ដែលមានផ្ទៃដី៥០ហិចតា លើអាជីវកម្មថ្មអារ ដោយបាន សហការជាមួយសហគមន៍ អាជ្ញាធរមូលដ្ឋានយ៉ាងល្អប្រសើរ ហើយទីតាំងអាជីវកម្មនេះមិនមាន ទំនាស់ជាមួយប្រជាជនណាមួយឡើយ។

ចំពោះពាក្យបណ្តឹងរបស់ប្រជាជន១០នាក់ ដែលបានអះអាងនិងប្តឹងនោះមិនមាន ទីតាំងនៅចំណុចរបស់ក្រុមហ៊ុន នូរី ត្រេឌីង អុិនវេសម៉ិន ឯ.ក ទេ។

ម្យ៉ាងទៀតដែលខាងសារព័ត៌មាន បានផ្សាយថា លោកមេឃុំ បាននិយាយថា មិនដឹងឮអំពី ការវិនិយោគនេះ ហើយមិនដែលបានទទួលឯកសារវិនិយោគ និងសហការជាមួយមេឃុំនោះ មិន មែនជាការពិតទេ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកចាងហ្វាងសារព័ត៌មានស្លឹករឹត មេត្តាកែតម្រូវព័ត៌មានតាមច្បាប់ស្តីពីរបបសារព័ត៌មាន ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *