Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំណើនគាំទ្រ និងការពេញចិត្តរបស់ប្រជាពលរដ្ឋលើរាជរដ្ឋាភិបាល មុន និងក្រោយការបោះឆ្នោត មិនមែនជារឿងចៃដន្យនោះទេ

អូស្រ្តាលី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណើនគាំទ្រ និងការពេញចិត្តរបស់ប្រជាពលរដ្ឋលើរាជរដ្ឋាភិបាល មុន និងក្រោយការបោះឆ្នោត មិនមែនជារឿងចៃដន្យនោះទេ តែជាការមើលឃើញដោយជាក់ស្តែងលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជួបជំនួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅទីនោះ ដោយធ្វើឡើងនៅក្នុងអំឡុងពេលសម្តេចធិបតី អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី ចាប់ពីថ្ងៃទី០១ ដល់០៧ ខែមីនា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ពលរដ្ឋនៅអូស្ត្រាលី និងណូវែលហ្សេឡង់ ចង់ស្គាល់ព្រលានយន្តហោះពោធិ៍ចិនតុង មកលេងស្រុកខ្មែរឱ្យហើយ តិចទៀតយន្តហោះចុះនៅព្រលានយន្តហោះថ្មីនៅក្រុងតាខ្មៅហើយ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកំពុងពិចារណារៀបចំការចងភ្ជាប់រវាងមន្ត្រីរាជការក្របខណ្ឌ និងមន្ត្រីកិច្ចសន្យា ដើម្បីឱ្យមានចំនួនមួយសមរម្យ និងបំពេញការងារមានប្រសិទ្ធភាព។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នកូនខ្មែរ មានសមត្ថភាពបង្កើតប្រព័ន្ធបច្ចេកវិទ្យាច្រើនណាស់ ហើយរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់លើការអប់រំផ្នែកបច្ចេកវិទ្យា ផ្សារភ្ជាប់ជាមួយសីលធម៌៕

Check Also

បុរសជាខ្មាន់កាំភ្លើងដែលបានលបបាញ់ប្រហារលើលោកដូណាល់ត្រាំ ត្រូវបានបាញ់សម្លាប់ដោយភ្នាក់ងារសម្ងាត់របស់អាម៉េរិក បន្ទាប់ពីបរាជ័យក្នុងការប៉ុនប៉ងឃាតកម្មចំពោះលោកត្រាំ

Leave a Reply

Your email address will not be published. Required fields are marked *