Breaking News

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Ioannis GHIKAS តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសក្រិកប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ

(ប្រទេសស្វីស)៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Ioannis GHIKAS តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសក្រិកប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ដើម្បីពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន និងវឌ្ឍនភាពនៃការបំផ្លាញគ្រាប់មីនក្នុងស្តុករបស់ប្រទេសក្រិក ដោយអនុលោមតាមអាណត្តិរបស់អនុសញ្ញា និងការកំណត់តំបន់សម្រាប់កិច្ចសហការ និងការគាំទ្របន្ថែមទៀត។

ឯកឧត្តមបណ្ឌិត លី ធុជ បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម Ioannis GHIKAS សម្រាប់ការតែងតាំងជាអ្នកតំណាងអចិន្ត្រៃយ៍ថ្មីនៃប្រទេសក្រិកប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ព្រមទាំងបានអបអរសាទរដល់ប្រទេសក្រិកដែលមានដំណើរការវិជ្ជមាន ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅតាមមាត្រា៤ នៃអនុសញ្ញាស្តីពីការបំផ្លាញគ្រាប់មីនដែលរក្សាទុក។

ប្រទេសក្រិក បានប្រកាសអំពីឆន្ទៈនយោយបាយរបស់ខ្លួនក្នុងការបំផ្លាញគ្រាប់មីនឱ្យអស់ស្របតាមមាត្រា៤នៃអនុសញ្ញា ប៉ុន្តែការបំផ្លាញនោះត្រូវឆ្លងតាមនីតិវិធី និងត្រូវការពេលវេលា។ ប្រទេសក្រិក បានជួលក្រុមហ៊ុននៃប្រទេសក្រូអាត ដើម្បីដឹកជញ្ជូនគ្រាប់មីនដែលស្តុកទុករបស់ខ្លួនទៅប្រទេសក្រូអាត ហើយកម្ទេចចោលនៅទីនោះ។ ចាប់តាំងពីប្រទេសក្រិក បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ក្នុងឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ន ប្រទេសក្រិក គ្មានតំបន់ដែលរងប៉ះពាល់ដោយគ្រាប់មីនទៀតទេ ព្រមទាំងបានបំផ្លាញចោលគ្រាប់មីនក្នុងស្តុកបានចំនួនជាង ១,២ លានគ្រាប់ និងនៅសល់ប្រមាណជាង ៣៤៣.០០០ គ្រាប់ទៀត៕

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

Leave a Reply

Your email address will not be published. Required fields are marked *