Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី មកកាន់កម្ពុជា

អូស្រ្តាលី៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី វិញហើយ នៅវេលាម៉ោង១៧ម៉ោងនៅទីក្រុងម៉ែលប៊ន ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី និងបំពេញបេសកកម្មរយៈពេល៥ថ្ងៃ។

នៅអាកាសយានដ្ឋានអន្តរជាតិម៉ែនប៊ន វត្តមានមាន នៃការអញ្ជើញជូនដំណើរសម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត រួមមាន ឯកឧត្តម ជឹនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតវិសាមញ និងពេញញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្រ្តាលី ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ក្រសួងការបរទេសអូស្រ្តាលី និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្រ្តាលី ជាច្រើនរូប។

តាមការគ្រោងទុកសម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត និងអញ្ជើញដល់រាជធានីភ្នំពេញ វេលាម៉ោង០០-០៥នាទី រំលងអធ្រាត ថ្ងៃទី៦ ចូលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤៕

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

Leave a Reply

Your email address will not be published. Required fields are marked *