Breaking News

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ វិស័យការទូតសភា បានចូលរួមចំណែកលើក កម្ពស់ កិត្យានុភាពជាតិ និងការដោះ ស្រាយបញ្ហានានាជូនមនុស្សជាតិលើសកលលោក

ភ្នំពេញ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការងារវិស័យការ ទូតសភាកម្ពុជា ដែលបានចូលរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិក៏ដូចជាការចូលរួមចំ ណែកដោះស្រាយបញ្ហានានារបស់ប្រជា ពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក តាមរយៈយន្តការសភា ដែលយកការសន្ទ នាជាស្នូល។

សម្តេចបានវាយតម្លៃដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ភាពក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ពីវឌ្ឍនភាពវិស័យការទូតសភា ជាពិសេសវឌ្ឍនភាពការងាររបស់ក្រុមការងាររដ្ឋសភាជាតិអាយប៉ា-កម្ពុជា ដែលរាយការណ៍ដោយលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋ សភា និងជាប្រធានក្រុមរដ្ឋសភាជាតិអាយប៉ា-កម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា បណ្តាប្រទេសជាមិត្តបានវាយតម្លៃខ្ពស់ចំពោះតួនាទីរដ្ឋសភាកម្ពុជានៅលើឆាក អន្តរជាតិ។ សម្តេចបានបញ្ជាក់បន្ថែមថា ៖កម្ពុជាស្មើមុខស្មើមាត់ជាមួយអន្តរជាតិមិន តែប៉ុណ្ណោះ ក្រៅពីការចូលរួមចំណែកយ៉ាង សកម្មនៅក្នុងវេទិកាអន្តរសភាជាច្រើនដែលសភាកម្ពុជាជាសមាជិកនោះ បណ្តាប្រទេសជាមិត្តបានអញ្ជើញកម្ពុជា ជាវាគ្មិន នៅក្នុងការចែករំលែកបទពិសោធជាក់ ស្តែងពីការកសាង និងការថែរក្សាសន្តិភាព នៅកម្ពុជាផងដែរ។

សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា៖ វិស័យការទូតកម្ពុជារឹងមាំ និងរស់រវើកបណ្តាលមកពីផ្ទៃក្នុងរបស់កម្ពុជារឹងមាំ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយបន្តដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីអាណត្តិទី៧នៃរដ្ឋសភា បានយក ចិត្តទុកដាក់ខ្ពស់បំផុតលើវិស័យការទូត ដែលនៅក្នុងនោះ វិស័យការទូតមានច្រើនវិស័យ មិនត្រឹមការទូតនយោ បាយនោះទេ មានការទូតសភា ការទូតសេដ្ឋកិច្ច ការទូតប្រជាជនជាដើម។

សូមជម្រាបថា ក្នុងរបាយការណ៍របស់ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប រដ្ឋ សភាកម្ពុជា បានកំពុងបំពេញបេសក កម្ម វិស័យការទូតសភាយ៉ាងសកម្មទាំងនៅ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ នៅក្នុងក្របខណ្ឌអន្តរសភាអាស៊ាន (AIPA) ដែលជាវេទិកាសភានៃបណ្តាប្រទេសសមាជិកអាស៊ាននោះ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតប្រចាំឆ្នាំ(AIPA) ចំនួនបីលើករួចមកហើយ គឺនៅឆ្នាំ២០០៤ ឆ្នាំ២០១៩ និងឆ្នាំ២០២២។ រដ្ឋសភាកម្ពុជាបានកំពុងត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវនឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែតុលាឆ្នាំ២០២៤ ខាងមុខនេះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា៖ ក្នុងបរិបទបច្ចុប្បន្ន ដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ការប្រែប្រួល និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ការពង្រឹងការទូតសភាដើម្បីសន្តិភាព ជាកត្តាសំខាន់ និងចាំបាច់ ដើម្បីរួមចំណែកដល់ការបញ្ចប់នូវវិនាសកម្មទាំងនេះ។ កម្ពុជាជាប្រទេសដែលធ្លាប់រងគ្រោះដោយសារសង្គ្រាមពិត ជាយល់ច្បាស់ និងមិនចង់ឃើញសង្រ្គាម កើតឡើងនៅទីណាមួយនោះឡើយ ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *