Breaking News

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំឱ្យពិនិត្យស្រាវជ្រាវបង្រ្កាបកន្លែងទទួលផលចោរកម្ម បង្រ្កាបបទល្មើសគ្រឿងញៀនជ្រកក្រោមតាមបណ្តាក្លិប ខារ៉ាអូខេ ខុនដូនិងនៅក្នុងបុរី

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈប្រចាំឆមាសទី១និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ឆ្នាំ២០២៤។

កិច្ចប្រជុំខាងលើមានការចូលរួមពីលោកលោកស្រីស្នងការរង លោកលោកស្រីអនុប្រធានផែន លោកលោកស្រីនាយការិយាល័យជំនាញទាំង៣៣និងលោកអធិការនគរបាលខណ្ឌទាំង១៤។

ឯកឧត្តម អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំដល់ផែនការងារព្រហ្មទណ្ឌសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ត្រូវបន្តពង្រឹងយកចិត្តទុកដាក់លុបបំបាត់ក្រុមក្មេងទំនើងឲ្យមានប្រសិទ្ធភាព និងត្រួតពិនិត្យមុខសញ្ញាសេសសល់ក្មេងទំនើងដែលមិនទាន់បង្រ្កាបបានត្រូវបន្តស្វែងរកបង្រ្កាបឲ្យអស់ប្ញសគល់ និងដាក់ផែនការឲ្យលោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនិងលោកអធិការនគរបាលខណ្ឌទាំង១៤ត្រូវដឹកនាំប្រជុំត្រួតពិនិត្យរបាយការណ៍សកម្មភាពក្មេងទំនើងនិងគ្រប់គ្រងមុខសញ្ញាក្មេងទំនើងឲ្យបានម៉ឺងម៉ាត់ជាក់លាក់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញលើកឡើងឲ្យបន្តពង្រឹងត្រួតពិនិត្យស្រាវជ្រាវបង្រ្កាបកន្លែងទទួលផលចោរកម្ម ដើម្បីទប់ស្កាត់អំពើលួចប្លន់។ពង្រឹងគ្រប់គ្រងមុខសញ្ញាចេញពីពន្ធនាគារនិងក្តោបសភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានជាក់លាក់ដោយសហការជាមួយប្រជាពលរដ្ឋឲ្យបានល្អដើម្បីទទួលព័ត៌មាន។ ណែនាំពង្រឹងតាមដានត្រួតពិនិត្យអនុវត្តបង្រ្កាបបទល្មើសគ្រឿងញៀនជ្រកក្រោមតាមបណ្តាក្លិប ខារ៉ាអូខេ ខុនដូនិងនៅក្នុងបុរី ដោយប្រើប្រាស់វិធានការជំនាញ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *