Breaking News

លោក នូ សុវណ្ណរិទ្ធ អភិបាលស្រុកអង្គស្នួល ដឹកនាំក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងដែលងាយរងការប៉ះពាល់ពីជំនន់ទឹកភ្លៀងនៅតាមបណ្តាផ្លូវជាតិលេខ៤

កណ្តាល៖ នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងមូលដ្ឋានស្រុកអង្គស្នួល លោក នូ សុវណ្ណរិទ្ធ អភិបាលស្រុកអង្គស្នួល ខេត្តកណ្តាល បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងដែលងាយរងការប៉ះពាល់ពីជំនន់ទឹកភ្លៀង ដូចជាការស្ទះលូនៅតាមបណ្តាផ្សារក្នុងមូលដ្ឋានស្រុក តំបន់រោងចក្រសហគ្រាស នៅតាមបណ្តាផ្លូវជាតិលេខ៤ ជាដើម។

លោកអភិបាលស្រុកអង្គស្នួល ក៏បានណែនាំទៅមន្ត្រីជំនាញពាក់ព័ន្ធ និងរដ្ឋបាល ឃុំគ្រប់ឃុំ ព្យាយាមដោះស្រាយបញ្ហាបើសិនមានការកកស្ទះទឹកជន់ឡើង ក្នុងតំបន់ខ្លួន ពុំអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ សូមរាយការណ៍មកកាន់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ឬមន្ត្រីជំនាញពាក់ព័ន្ធផ្ទាល់ភ្លាម៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *