Breaking News

សមត្ថកិច្ចនាំខ្លួនម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ An Nich ផ្សព្វផ្សាយលក់ផលិតផលបារីអេឡិចត្រូនិក អេចឈ៍ ធី ភី(HTPs)មកធ្វើកិច្ចសន្យាឱ្យបញ្ឈប់នូវសកម្មភាពនេះ

(បាត់ដំបង)៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូន សាធារណៈជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានកត់សម្គាល់ឃើញថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ An Nich បានបង្ហោះខ្លឹមសារនិងរូបភាពពីការផ្សព្វផ្សាយលក់ផលិតផលបារីអេឡិចត្រូនិកអេចឈ៍ ធី ភី(HTPs)ដែលបញ្ហានេះបានធ្វេីឱ្យមហាជនទូទៅ ពិសេសអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមលេីកឡេីងនូវមតិយោបល់រិះគន់ចំពោះសកម្មភាពខាងលេីថាបាននាំពង្វក់ដល់ស្មារតីរបស់យុវជន។ 

ដោយបានឃេីញសកម្មភាពបែបនេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់ផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន ដែលមានលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ជា ស្នងការងទទួលផែន ធ្វេីការស្រាវជ្រាវចំពោះបញ្ហានេះ រហូតនៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០២២នេះ សមត្ថកិច្ចនគរបាលផែនការងារប្រឆាំងគ្រឿងញៀនបានស្វែងរកឃេីញម្ចាស់គណនីខាងលេីហេីយបាននាំមកធ្វេីការសាកសួរបំភ្លឺចំពោះការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនកន្លងមក ហើយក្នុងនោះសមត្ថកិច្ចបានរកឃេីញ៖

-ក្បាលបឺតបារីអេឡិចត្រូនិក(Vab)ចំនួន០៤ដេីម ស្មើ(០២ប្រអប់)

-ទឹកសម្រាប់បញ្ជូលទៅក្នុងបារីអេឡិចត្រូនិក (ទឹកVab) ចំនួន ០៤ដប។

ក្រោយបញ្ចប់ការសាកសួរនិងស្របតាមអនុសាសន៍របស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលបានធ្វេីកិច្ចសន្យាជាមួយម្ចាស់គណនីខាងលេី ដោយឱ្យគាត់បញ្ឈប់នូវសកម្មភាពដូចពេលកន្លងមក(ដោយដករក្សាទុកសម្ភារៈខាងលេី)រួចអនុញ្ញាតឱ្យគាត់វិលទៅលំនៅដ្ឋានវិញ ត្បិតករណីនេះមិនទាន់មានអំពេីល្មេីសច្បាប់ព្រហ្មទ័ណ្ឌដែលនាំទៅដល់ការអនុវត្តទោសបាននៅឡេីយទេ។ 

ទោះបីជាបែបនេះក្តីក្នុងនាមសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តនិងការចូលរួមសហការផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាល ដែលមតិយោបល់ឬព័ត៌មានដែលមហាជនបានផ្តល់ជូនមកនោះ សមត្ថកិច្ចនគរបាលពុំបានព្រងេីយកន្តេីយឬមិនយកចិត្តទុកដាក់អនុវត្តនោះទេ។ 

ជាមួយនេះក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋជាពិសេស ប្អូនៗជាយុវវ័យ សូមកុំប្រេីប្រាស់នូវប្រភេទបារីអេឡិចត្រូនិក ទាំងនេះព្រោះវាបានបង្កឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរឬរហូតបាត់បង់ជីវិតទៀតផង ៕SRN

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *