Breaking News

សាលានគបាលជាតិភូមិភាគទី៦រៀបចំពិធីបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជ៏វគ្គនគបាលសម្រាប់សិស្សនាយនគបាលនិងនាយនគបាលក្របខណ្ឌថ្មីឆ្នាំ២០២២ជំនាន់ទី១៥លើកទី២នៅសាលានគបាលជាតិភូមិភាគ៦

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២៦មិថុនា២០២២នៅសាលានគបាលជាតិភូមិភាគ៦មានរៀបចំបើកវគ្គបណ្តុះបណ្តាលកំរិតបឋមវិជ្ជាជ៏វ:នគបាលសម្រាប់សិស្សនាយនគរបាលនិងនាយនគរបាលរងក្របខណ្ឌថ្មី២០២២ជំនាន់ ១៥លើកទី ២ ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧុត្តមសាស្ត្រាចារ្យ.ឯកមនោសែន.អនុប្រធានបណ្ឌិត្យសភានគបាលកម្ពុជានិងជាប្រធាននាយកកដ្ឋានបណ្តុះបណ្តាលបានអញ្ជើញបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគបាលជូនដល់សិស្យនគបាលនគបាលក្របខណ្ឌចំនួន១៣៥នាក់មកពីស្នងការនគបាលរាជធានីភ្នំពេញ.ខេត្តបាត់ដំបង.និងខេត្តបន្ទាយមានជ័យសឹក្សារយះពេល៤ខែ ។

ក្រោយពីបានស្តាប់នូវរបាយការណ៍របស់លោកឧុត្តមសេនីយ៍ត្រី តុងអាន.នាយកសាលាមកឯកឧុត្តមនាយឧុត្តមសេនីយ៍.ឯកមនោសែន បានមានប្រសាសន៍ថានេះគឺជាវគ្គបណ្តុះបណ្តាលប្រវត្តិសាស្ត្រដ៍សំខាន់និងចាំបាច់នៅក្នុងឆាកជីវិត្តរបស់ប្អូនៗដោយបានផ្លាស់ប្តូរជីវភាពការងាររបស់ប្អូនៗពីជនស៉ីវិលមកជាកងកម្កាំងនគបាលជាតិ ។

ឯកឧត្តមនាយឧត្តមសេនីយ៍.ឯកមនោសែន.បញ្ជាក់ថាសិស្សដែលអាចទទួលបានវិញ្ញាបនបត្រសិក្សាលុះត្រាតែសិក្សាទទួលបានជោគជ័យនិងអនុវត្តនតាមនិតិវិធីជាធរមាន ។

ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាពិសេសក្រោមកិច្ចដឹកនាំនិងបញ្ជាផ្ទាល់ពីសម្ដេចក្រឡាហោម.សខេង.ឧបនាយករដ្ឋមន្ត្រី.រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបណ្ឌិតសភានគរបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំនិងកម្មវិធីកំណែទម្រង់លើការងារសំខាន់ៗរួមមានការងារដឹកនាំគ្រប់គ្រងនិងការអភិវឌ្ឍកម្មវិធីអប់រំអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនការពង្រឹងវិន័យនិស្សិតសិក្ខាកាមសិស្សនាយនគរបាលនិងសិស្សនាយនគរបាលរងការអភិវឌ្ឍន៍ធនធានមនុស្សការបង្កើតឱ្យមានជាការធានាបាននៅគុណភាពអប់រំផ្ទៃក្នុងការបង្កើតឲ្យមានវប្បធម៌គុណភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារៈសិក្សាការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលនិងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាតិជាតិនិងអន្តរជាតិសំដៅលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាលរងចាំឆ្លើយតបទៅនឹងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិស្របតាមទិសដៅរបស់ក្រសួងមហាផ្ទៃនិងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីដ៍ឆ្នើមនៃយើងអស់គ្នា ។

ជាចុងក្រោយឯកឧត្តមឧត្តមសេនីយ៍បានផ្ដល់អនុសាសន៍ដល់សិស្សនគរបាលគ្រប់រូបត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រហ្វឹកហាត់ដោយធ្វើស្វ័យសិក្សានិងការអនុវត្តជាក់ស្ដែងមានវត្តមានគ្រប់ពេលវេលានិងពេលប្រជុំជួរនិងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួននិងខានដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានាត្រូវគោរពឱ្យបាននូវបទបញ្ជាផ្ទៃក្នុងបទប្បញ្ញត្តិសេចក្តីសម្រេចនានារបស់បណ្ឌិតសភាប្រកាន់ខ្ជាប់នូវទស្សនៈ.រៀនឲ្យចេះមិនមែនរៀនឲ្យចប់.គុណភាពមិនអាចសម្របសម្រួលបានឡើយអ្នកដែលបានទទួលជោគជ័យក្នុងការសិក្សាមិនត្រូវបានផ្ដល់វិញ្ញាបនបត្រជូនទេត្រឡប់ទៅបម្រើការងារវិញត្រូវចេះបង្ហាញពីឥរិយាបទការងារថ្មីជាមន្ត្រីនគរបាលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ល្អមានការទទួលខុសត្រូវលើការងារមានភាពស្មោះត្រង់ដើម្បីឱ្យថ្នាក់ដឹកនាំផ្ដល់ជំនឿទុកចិត្តលើខ្លួន ៕SRN

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *