Breaking News

បុរសជនបរទេសម្នាក់បើករថយម៉ាកINNOVAទៅបុកកម្មករប្រមូលសំរាមទៅផ្ទប់ពីក្រោយរថយន្តបណ្តាលអោយកៀបជាប់ដាច់ជើងសងខាងរងរបួសធ្ងន់

ភ្នំពេញ៖បុរសជនបទេសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តស៊េរីទំនើបម៉ាកINNOVAមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកកម្មករកំពុងតែដើប្រមូលសំរាមទៅផ្ទប់ពីក្រោយរថយន្តដឹកសំរាមបណ្តាលអោយកៀបជាប់ខ្ទេចជើងទាំងសងខាងត្រូវបានប្រជាពលរដ្ឋជួយគាស់ចេញរួចហៅរថយន្តសាមុយមកដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦Aក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថាដំបូងគាត់បានឃើញរថយន្តដឹកសំរាមមួយគ្រឿងក្បាលពណ៌ត្រួយចេកមិនមានផ្លាកលេខ បើកបរតាមបណ្តោយផ្លូវជាតិលេខ៦Aក្នុងទិសដៅពីលិចមកកើតដើម្បីដើប្រមូលសំរាមនៅតាមដងផ្លូវខណះពេលដែលដែលបុរសម្នាក់ជាបុគ្គលិកកំពុងតែប្រមូលសំរាមស្រាប់តែមានរថយន្តបង្កស៊េរីទំនើបមួយគ្រឿងម៉ាកINNOVA ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ2BC-1190បើកបរដោយបុរសជនបរទេសម្នាក់ក្នុងស្ថានភាពស្រឹងស្រាធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦Aស្របទិសពីលិចមកកើតក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុករថយន្តដឹកសំរាមចំពីក្រោយយ៉ាងពេញទំហឹងបណ្តាលអោយត្រូវបុរសជាបុគ្គលិកកំពុងតែដើរើសសំរាមទៅផ្ទប់ពីក្រោយរថយន្តកៀបជាប់ជើងទាំងសងខាងហើយភ្លាមនោះដែបានប្រជាពលរដ្ឋជិតខាងនាំគ្នាជួយកាត់ដែកយកបុរសជនរងគ្រោះចេញតែដោយស្ថានភាពជើងរបស់ជនរងគ្រោះត្រូវបានខ្ទេចបាក់ទាំងសងខាងទៅហើយបន្ទាប់មកពលរដ្ឋក៏ទាក់ទងទៅរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកបុរសជនបទេសបើករថយន្តបង្កត្រូវសមត្ថកិច្ចឃាត់បាន។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងអោយចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕SRN

 

Check Also

លោក ជួន គន្ធា ដែលប្រកាសចែកដីជូនពលរដ្ឋនៅខេត្តកំពង់ស្ពឺ ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ

Leave a Reply

Your email address will not be published. Required fields are marked *