ភ្នំពេញ៖ បុរសម្នាក់បានរួមដំណើរជាមួយនិងបុរសម្នាក់ទៀតបានបើករថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូវបំបែកមិនប្រយ័ត្នជាន់ហ្រ្វាំងមិនទាន់ជ្រុលទៅបុករថយន្តស៊េរីទំនើបចំពាក់កណ្យាលពេញទំហឹងប៉ើងធ្លាក់ចិញ្ចើមផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ចំណុចទល់មុខក្លោងទ្វារវត្តព្រៃស្ពឺ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបពណ៌ក្រហម មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2F-0220បើកបរតាមបណ្ដោយផ្លូវជាតិលេខ ៣ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើក៏បានបត់ឆ្វេងបម្រុងចូលតាមបណ្ដោយផ្លូវបេតុងច្រកចូលខ្លោងទ្វារវត្តព្រៃស្ពឺខណះពេលបត់ដល់ពាក់កណ្ដាលផ្លូវស្រាប់តែមានបុរសពីរនាក់បើករថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងទៀតពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2J-2428បើកបរតាមបណ្ដោយផ្លូវជាតិលេខ ៣ក្នុងទិសដៅបញ្ច្រាស់គ្នាពីលិចទៅកើតក្នុងលឿងយ៉ាងលឿនខណះមកដល់ចំណុចកើតហេតុជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យធ្លាក់ចូលទៅចិញ្ចើមផ្លូវហើយភ្លាមនោះដែរ
ម្ចាស់រថយន្តស៊េរីទំនើបក៏បានបើកទ្វារគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ចំណែកឯម្ចាស់រថយន្តកូរ៉ូឡាវិញបានរងរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានចុះមកដល់ដោយភាគីទាំងពីរសម្រួលគ្នាមិនត្រូវក៏ទាក់ទងទៅខាងជំនាញចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគបាលខណ្ឌពោធិសែនជ័យរងចាំភាគីទាំងសងខាងចូលមកដោះស្រាយគ្នានៅពេលក្រោយ៕SRN