Breaking News

លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំព្រៃពួច អាណត្តិទី៥

កណ្តាល៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ លោក ខុន សេរីរដ្ឋា អភិបាល នៃគណៈអភិបាលស្រុកស្រុកអង្គស្នួល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំព្រៃពួច អាណត្តិទី៥ នៅសាលាឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ពិធីនោះដែរមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក កងកម្លាំងទាំង៣ ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំអាណត្តិចាស់ អាណត្តិថ្មី មេភូមិ មេភូមិរង សមាជិកភូមិ គ្រូពេទ្យ គ្រូបង្រៀន អង្គការសង្គមស៊ីវិល តំណាងគណបក្សនយោបាយ អាចារ្យ គណៈកម្មាការវត្ត តំណាង គ.ជ.ប ចាស់ព្រឹទ្ធាចារ្យ សរុបវត្តមាន ១១៦នាក់ ៕ដោយ៖ សិរី នាគ

 

About srn tv

Check Also

ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់លើក្រុមហ៊ុនរោងចក្រកែច្នៃផ្លែឈើមួយ នៅឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

Leave a Reply

Your email address will not be published. Required fields are marked *