Breaking News

សប្បុរសជនខ្មែរជាច្រើនរូប នៅរាជធានីកង់ប៉េរ៉ា ប្រទេសអូស្ត្រាលី ទទួលបានគ្រឿងឥស្សរិយយស ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

អូស្ត្រាលី៖ នាថ្ងៃអាទិត្យ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ សប្បុរសជនខ្មែរជាច្រើនរូប នៅរាជធានីកង់ប៉េរ៉ា ប្រទេសអូស្ត្រាលី ទទួលបានគ្រឿងឥស្សរិយយស ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានជួយដល់សហគមពលរដ្ឋខ្មែរនៅរាជធានីកង់ប៉េរ៉ា-Canberra ប្រទេសអូស្ត្រាលីនាពេលកន្លងមក។

ពិធីប្រគល់គ្រឿងឥស្សរិយយស មេដាយថ្នាក់មហាសេនា, មេដាយថ្នាក់ធិបឌិន និងមេដាយថ្នាក់សេនា បានធ្វើឡើងនៅល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តម ចាន់ រតនា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌៕ដោយ៖ សិរី នាគ

 

About srn tv

Check Also

លោកប្រធានរដ្ឋចិន Xi Jinping ឆ្លើយតបសំបុត្ររបស់អ្នកទទួលខុសត្រូវនៃសភាពាណិជ្ជកម្មដាណឺម៉ាក-ចិន

Leave a Reply

Your email address will not be published. Required fields are marked *