Breaking News

អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បី អភិវឌ្ឍយុវជន បើកសិក្ខាសាលាផ្សព្វផ្សាយ ពីការប្រឹក្សាការងារសេវាកម្មប្រឹក្សា និងព័ត៌មានសម្រាប់យុវជន

ខេត្តត្បូងឃ្មុំ ៖ ថ្លែងនៅក្នុងអង្គសិក្ខាសាលានោះ លោកជំទាវ ស្រូយ សុជាតិ  អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជនបានលេីកឡើងថាគោលបំណងនៃកម្មវិធីសិក្ខាសាលានាថ្ងៃនេះគឺដើម្បីផ្សព្វផ្សាយព័ត៌មានសំខាន់ៗដល់យុវជនជាពិសេសសិស្សានុសិស្សនៅកម្រិតមធ្យមសិក្សាសំដៅធ្វើយ៉ាងណាឱ្យពួកគេអាចកំណត់បានច្បាស់លាស់អំពីផែនការក្នុងការសិក្សាការរៀបចំខ្លួនចូលថ្នាក់ឧត្ដមសិក្សាដេីម្បីទទួលបានជោគជ័យនិងសម្រេចតាមបំណងប្រាថ្នារបស់ខ្លួន។ហេី​យក្នុងការបេីកកម្មវិធី​សិក្ខាសាលា​នេះ​លោក​ជំទាវ​ស្រូយ​សុជាតិ​ បញ្ជាក់​ថា​ខ្ញុំ​ចង់មានឱកាសនិយាយជាមួយយុវជនយេីងផ្ទាល់ដោយខ្ញុំចង់ឲ្យយុវជាកម្ពុជាដែលបានស្តាប់ហេីយ បើខណៈមានអ្វីកេីតឡើងសម្រាប់អនាគតរបស់អ្នកទាំងអស់គ្នាសូមកុំមកបន្ទោស ខ្ញុំកុំបន្ទោសគ្រូ ឬបន្ទោសថ្នាក់ដឹកនាំ គឺត្រូវបន្ទោសខ្លួនឯងព្រោះខ្លួនឯង មិនប្រឹងប្រែងរៀនសូត្រ ដើម្បីឱ្យក្លាយជាអ្នកដឹកនាំ បាន ឬអត់ និងក្លាយជាមនុស្សជោគជ័យ បានឬអត់ គឺដោយសារតែខ្លួនឯងម្នាក់គត់ ។លោកជំទាវថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយពីការប្រឹក្សាការងារសេវាកម្មប្រឹក្សានិងព័ត៌មានសម្រាប់យុវជននៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសួងដែលស្ថិតនៅមូលដ្ឋានក្រុងសួងខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី១២ខែកក្កដាឆ្នាំ២០២២ ។

លោកជំទាវ ស្រូយ សុជាតិ ថ្លែងបន្តថាក្នុងបរិបទដែលសកលលោកទាំងមូលកំពុងផ្តោតការយកចិត្តទុកលើផលិតកម្ម ដេីម្បីទ្រទ្រង់ សេដ្ឋកិច្ចជាតិគឺត្រូវទាមទារឲ្យមានការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព។ ទន្ទឹមនោះរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថាការកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្សគឺជាកត្តាចម្បងក្នុងការរួមចំណែកកសាងប្រទេសជាតិមាតុភូមិឱ្យរីកចម្រើនហើយដេីម្បីឈានទៅអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាពបច្ចេកទេស ។ ដូចនេះហើយតាមរយៈការ អប់រំនិងបណ្ដុះ បណ្ដាលសមត្ថភាពបានកំណត់នូវជំនាញសំខាន់ៗ ដែលយុវជនទាំងអស់ត្រូវការនោះគឺ ៖ជំនាញមូលដ្ឋាន ,ជំនាញដែលអាចផ្ទេរបាន , ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ,ជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ។ ដោយយុវជនអាចទទួលបានចំណេះជំនាញទាំងនេះតាមរយៈការ អប់រំក្នុងប្រព័ន្ធអប់រំចំណេះទូទៅ  ការអប់រំបច្ចេកទេស និងការបណ្ដុះបណ្ដាលក្នុងពេលបំពេញការងារជាក់ស្ដែងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ 

ក្នុងឱកាសនោះដែរ លោក  ផាត សុខសាន្ត  អនុប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំបានលើកឡើងពីបទពិសោធន៍ និងធ្វើយ៉ាងណាដើម្បីឱ្យសម្រេចគោលដៅក្នុងការសិក្សា ពិសេសដើម្បីក្លាយជា ទំពាំងស្នងឫស្សីដ៏មានសមត្ថភាព នាថ្ងៃអនាគត និងសម្រាប់ការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ។ ក្នុងនោះសិស្សានុសិស្សដែលជាយុវជនត្រូវតែកំណត់ជំហរឱ្យច្បាស់លាស់ថាតើ ពេលរៀនត្រូវមានសមាធិ និងត្រូវធ្វើខ្លួនបែបណានៅក្នុងសម័យកាលដ៏ទំនើបនាពេលបច្ចុប្បន្ននេះ ហើយចំណេះជំនាញនោះត្រូវតម្រូតាមទីផ្សារការងារដោយពេលរៀនចប់យេីងទៅធ្វើការងារអ្វីទៅរៀននៅឯណា ហើយរៀនមុខជំនាញណាដែលសមនឹងសមត្ថភាព ចំណេះដឹងរបស់យើងហើយក៏ត្រូវផ្តោតលើទេពកោសល្យ និងឥរិយាបថ ផងដែរ។

ជាមួយគ្នានោះលោកអនុប្រធានមន្ទីរ អយក ក៏បានលើកឡើងអំពីស្ថានភាពទូទៅរបស់ខេត្តត្បូងឃ្មុំ និងស្ថានភាពវិស័យអប់រំសម្រាប់ឆ្នាំ២០២១ -២០២២នេះ ពិសេសអំពីការងារអភិវឌ្ឍន៍យុវជន ក្នុងនោះយុវជនកាយរិទ្ធចំនួនជាង២ពាន់នាក់ យុវជនកាកបាទក្រហមប្រមាណជិតមួយរយនាក់ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ស ស យ ក ក្នុងគ្រឹះស្ថានសិក្សាចំនួនជាង១ម៉ឺន៣ពាន់នាក់ ។ជាមួយគ្នានោះ មន្ទីរអប់រំយុវជននិងកីឡាខេត្តបានដឹកនាំក្រុមប្រឹក្សាកុមារ យុវជន លោកគ្រូ អ្នកគ្រូដែលមានស្នាដៃធ្វើទស្សនកិច្ចសិក្សារៀនសូត្រ នៅតាមបណ្តាខេត្ត និងតំបន់ប្រវត្តិសាស្រ្តកោះថ្ម តំបន់X16 ដែលជាតំបន់វប្បធម៌និងទេសចរណ៍ ជំនាញរដ្ឋបាលកុំព្យូទ័រ ជំនាញកាយរឹទ្ធិកម្ម និងបានសហការជាមួយ E-School Cambodia រៀបចំវគ្គសិក្សាសាលាផ្សព្វផ្សាយស្តីពីការសិក្សាពីចម្ងាយផងដែរ៕SRN

 

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី វាយតម្លៃជាវិជ្ជមានចំពោះចំណងការទូតនៃប្រទេសទាំងពីរ

Leave a Reply

Your email address will not be published. Required fields are marked *