Breaking News

កិច្ចប្រជុំស្ដីពីការត្រួតពិនិត្យពង្រឹងសមត្ថភាព និងការអនុវត្តច្បាប់របស់មន្ដ្រីរាជការដែលទទួលនីតិសម្បទាជានគរបាលយុត្តិធម៌

  មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅសាលាដំបូងខេត្តមណ្ឌលគិរី បានរៀបចំបើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យពង្រឹងសមត្ថភាព និងការអនុវត្តច្បាប់របស់មន្ត្រីរាជការដែលទទួលនីតិសម្បទា ជានគរបាលយុត្តិធម៌ ក្រោមអធិបតីភាព ឯកឧត្តម ថាន់ ឡេង ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រួមទាំងមានការចូលរួមពីសំណាក់លោកអនុប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារង លោក លោកស្រី ចៅក្រម លោកប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ប្រធានសាខានាយកខណ្ឌ លោក នាយកដែនជម្រកសត្វព្រៃ លោក នាយផ្នែក និងមន្រ្តីរាជការនៃសាលាដំបូងខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាដំបូងខេត្តមណ្ឌលគិរី។

ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឲ្យដឹងថា កិច្ចប្រជុំនេះ គឺដើម្បីពង្រឹងសមត្ថភាពនិងការអនុវត្តច្បាប់ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ក៏ដូចជាចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបញ្ជាក់ថា ក្នុងគោលបំណងដើម្បីធ្វើអង្គភាពនគរបាលយុត្តិធម៌ ជាមួយស្ថាប័នអយ្យការ សាប័នតុលាការ អាចលើកឡើងនូវផលលំបាករបស់ខ្លួន ក្នុងពេលបំពេញតួនាទី ហើយរួមគ្នាធ្វើការដោះស្រាយធ្វើឲ្យកាន់តែប្រសើរឡើង នូវប្រសិទ្ធភាព ក្នុងការអនុវត្តសំដៅការពារសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការពារធនធានធម្មជាតិ ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ បង្កើនប្រាក់ចំណូលរដ្ឋ និងធ្វើឱ្យមានទំនុកចិត្តបន្ថែមលើការវិនិយោគ។ 

ឯកឧត្តម ក៏បានណែនាំដល់លោក លោកស្រីទាំងអស់ ឱ្យយកចិត្តទុកដាក់ និងអនុវត្តកិច្ចការងារឲ្យបានល្អប្រសើរ៖ ទី១. ត្រូវអនុវត្តតួនាទី និងភារកិច្ចក្នុងនាមជានគរបាលយុត្តិធម៌ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមក្រមនីតិវិធីព្រហ្មទណ្ឌ និងបទប្បញ្ញត្តិជាធរមាន ទី២. ត្រូវពង្រឹងសមត្ថភាព និងជំនាញរបស់ខ្លួនតាមតួនាទីនីមួយៗ ព្រមទាំងផ្ដល់សហការឲ្យបានល្អប្រសើរ ទី៣. ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យបទល្មើស ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទី៤. ត្រូវរាយការណ៍មកស្ថាប័នអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នៅពេលរកឃើញថាមានបទល្មើសព្រហ្មទណ្ឌ ក្នុងវិស័យនីមួយៗ ដែលច្បាប់បានកំណត់ និងទី៥  ត្រូវមានបញ្ជីបណ្ដឹង និងសៀវភៅបញ្ជីនៃការឃាត់ខ្លួនប្រចាំអង្គភាព។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពិភាក្សាស្វែងយល់អំពីតួនាទីកាតព្វកិច្ច ព្រមទាំងរួមគ្នាដោះស្រាយបញ្ហានានា ដើម្បីធ្វើយ៉ាងណា ឲ្យការអនុវត្តច្បាប់ កាន់តែល្អប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់​។ សេងជាតិ​៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *