Breaking News

ពលរដ្ឋជប៉ុន ចូលរួមជូណដំណើរអតីតប្រធានាធិបតី ស៊ីនហ្ស៊ូអាបេ​

ពលរដ្ឋជប៉ុននាំគ្នាទៅកាន់ព្រះវិហារ នៅក្នុងរដ្ឋធានីតូក្យូដើម្បីជូនដំណើរអតីតនាយករដ្ឋមន្ត្រី ទៅកាន់ទីកន្លែងសម្រាក់ចុងក្រោយបង្អស់របស់លោក​។

នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Janet Yellen គឺជាបុគ្គលពីររូបក្នុងចំណោមពលរដ្ឋរាប់ពាន់នាក់ដែលបានទៅគោរពវិញ្ញណក្ខន្ធ លោកអាបេ​នៅថ្ងៃទី​១១ខែកក្កដា គឺក្រោយ​៣ថ្ងៃដែលលោករងការបាញ់សម្លាប់ពេលឃោសនាបោះឆ្នោត។

តាមគម្រោងនៅថ្ងៃទី​១២ខែកក្កដា ពិធីបុណ្យសពតាមរូបភាពឯកជនក៏ត្រូវបានរៀបចំឡើងជូនលោកអាបេផងដែរ ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុ Janet Yellen បានលើកឡើងថា « លោកអាបេ​ ចាកចេញជារៀងរហូត បង្ហាញការសោកស្តាយយ៉ាងខ្លាំង​ ដោយសារតែលោកជាប្រមុខដឹកនាំ មានចក្ខុវិស័យ ជួយដល់ប្រទេសជប៉ុនរីកចំរើន​។ ខ្ញុំដឹងថាទ្រព្យសម្បត្តិដែលលោកអាបេបន្សល់ទុក គឺស្ថិតស្ថេរជារៀងរហូត​»។

ករណីបាញ់ប្រហារទៅលើលោកអាបេ ធ្វើឲ្យកក្រើកជប៉ុន និងពិភពលោកទាំងមូល​ ដោយសារតែជប៉ុនជាប្រទេសកម្រមានអំពើហិង្សាពាក់ព័ន្ធកាំភ្លើង​។  ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ថាមានឈ្មោះ Tetsuya Yamagami អាយុ​៤១ឆ្នាំ ត្រូវបានចាប់ខ្លួននៅនឹងកន្លែងកើតហេតុ ៕SRN 

 

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

Leave a Reply

Your email address will not be published. Required fields are marked *