Breaking News

ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅក្នុងដីដំបូក

 (បាត់ដំបង)៖គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញនៅពេលចុះកាយដីដំបូកស្រែ។

សមត្ថកិច្ចបានអោយដឹងថា នៅវេលាម៉ោង ០១និង០០នាទី ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២២ មានប្រជាពលរដ្ឌ ឈ្មោះ សឿន សានភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិបួរសង្រ្គាច  ឃុំឃ្លាំងមាស ស្រុក បវេល ខេត្តបាត់ដំបង ខណៈដែលចុះកាយដីដំបូកស្រែ ក៏ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះចំនួន ០៨គ្រាប់រួចបានរាយការណ៍មកកាន់សមត្ថកិច្ច។

  ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យនិងប្រមូលបានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះចំនួន ០៨គ្រាប់ក្នុងនោះមាន៖ គ្រាប់បេ ៤០ ចំនួន០១គ្រាប់  , គ្រាប់បេ ៤១ ចំនួន០២គ្រាប់  , គ្រាប់ឡង់ ចំនួន០១គ្រាប់ , គ្រាប់៦០ ចំនួន០១ គ្រាប់  , គ្រាប់៨០ ចំនួន០២គ្រាប់  , គ្រាប់ម៉ីន ៦៩ ចំនួន០១គ្រាប់  បន្ទាប់មកក៏បានប្រគល់អោយស៊ីម៉ាក់បន្តដើម្បីយកទៅកំទេចចោល ៕

 

Check Also

តុលាការ ចោទប្រកាន់ជនជួញដូរគ្រឿងញៀន៣នាក់ពីបទសម្អាតប្រាក់

Leave a Reply

Your email address will not be published. Required fields are marked *