Breaking News

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយមនុស្ស០៤នាក់រងរបួស

   ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មានបុរសម្នាក់និងក្មេងស្រីសិស្សសាលាចំនួន០៣នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង។

  ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទី ថ្ងៃទី១៨.ខែកក្កដា ឆ្ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

  ប្រភពបានប្រាប់បន្តថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកSCOOPY ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង 1AQ .4039 បើកបរដោយក្មេងស្រីសិស្សសាលាជិះចេញពីផ្ទះមានគ្នា០៣នាក់ ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាក Kawasaki ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1P.1789 បើកបរដោយបុរសម្នាក់ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុកម៉ូតូសិស្សសាលាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំង០៤នាក់តែម្តង ចំណែកម៉ូតូខូចខាតទាំងសងខាងយ៉ាងដំណំ ។

  ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពីកម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងកម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ

Leave a Reply

Your email address will not be published. Required fields are marked *