Breaking News

អាមេរិក៖ យន្តហោះពីរគ្រឿងបុកគ្នាលើអាកាស ស្លាប់​៤នាក់

នៅព្រឹកថ្ងៃទី​១៨ខែកក្កដា  នៅទីក្រុង Las Vegas រដ្ឋ Nevada អាមេរិក មានករណីគ្រឿថ្នាក់យន្តហោះពីរគ្រឿងធុនតូចបុកគ្នាលើអាកាស បណ្តាលឲ្យមនុស្ស​៤នាក់ស្លាប់ ។

តាមការលើកឡើងរបស់នាយកដ្ឋានអាកាសចរណ៍សហរដ្ឋអាមេរិក(FAA) បានឲ្យដឹងថា យន្តហោះធុនតូចមានម៉ាស៊ីនមួយប្រភេទ Piper PA-46 ត្រៀមចុះចតនៅអាកាសយានដ្ឋាន ភាគខាងជើងទីក្រុង ឡាស់វេហ្គាស ក៏បុកគ្នាជាមួយយន្តហោះប្រភេទ Cessna 172

ក្រោយការបុគគ្នា យន្តហោះ Piper PA-46 បានធ្លាក់ចូលវាលស្រែនៅភាគខាងកើត ផ្លូវហោះហើរ ។ ចំណែកយន្តហោះ Cessna 172​ ក៏បានធ្លាក់ចូលក្នុងបឹងតូចមួយ។ តាមការប្រកាសរបស់ FAA យន្តហោះនិមួយៗមានមនុស្សពីរនាក់ ហើយបានស្លាប់ទាំងអស់៕

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *