ខ្មាន់កាំភ្លើងបានបាញ់សម្លាប់មនុស្ស៣នាក់ នៅក្នុងហាងផឹកស៊ីមួយកន្លែង នៅមជ្ឈមណ្ឌលផ្សារទំនើបនៅជាយក្រុង Indianapolis រដ្ឋ Indiana អាមេរិកនាថ្ងៃទី ១៧ខែកក្កដា ឆ្នាំ២០២២។
សារព័ត៌មាន Indianapolis Star បានដកស្រងមន្ត្រីប៉ូលិសតំបន់Greenwood លោក Jim Ison បានឲ្យដឹងថា ក្រៅពីអ្នកស្លាប់ក៏មានមនុស្ស ២នាក់រងរបួស ធ្ងន់ ក្នុងការបាញ់ប្រហារនៅផ្សារទំនើបGreenwood Park ។
អាតិថជននិងបុគ្គលិកមជ្ឈមណ្ឌលផ្សារទំនើប បានរត់ចលាចលពេញផ្សារក្រោយឬស្នូកាំភ្លើង ហើយអ្នកខ្លះបានរកកន្លែងលាក់ខ្លួន នៅក្នុងផ្សារ។
តាមសារព័ត៌មាន Indianapolis Star បានផ្សាយថា កម្លាំងប៉ូលិសបានបញ្ជាក់ថា ពលរដ្ឋម្នាក់ដែលបានយកកាំភ្លើងជាប់តាមខ្លួនបានបាញសម្លាប់ជនដៃដល់ ។ ករណីបាញ់ប្រហារក្នុងពេលដែលអាមេរិកមានករណីបាញ់ប្រហារជាបន្តបនទាប់៕