Breaking News

បើកបរម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន ត្រូវម៉ូតូ១គ្រឿងទៀតបុកពីក្រោយពេញទំហឹងរងរបួសធ្ងន់៣នាក់

ខេត្តប៉ៃលិន ៖ យុវជន០២នាក់ រងរបួសធ្ងន់ស្រាល និងបុរសម្នាក់រងរបួសស្រាលត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈបើកបរម៉ូតូស្របទិសគ្នា លុះបត់ឆ្វេងមិនប្រយ័ត្នក៍បុកគ្នាប្រាវរងរបួសធ្ងន់ស្រាលតែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៦ និង០០នាទីល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅចំណុចមុខផ្លូវចូលរមណីយដ្ឋានរហាត់ទឹក ស្ថិតក្នុងភូមិសួនអំពៅលិច  សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះ ទី១. ឈ្មោះ ឈឿន វិបុល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ រងរបួសធ្ងន់ បណ្ដាលឲ្យមនុស្សរបួសធ្ងន់បើកបរម៉ូតូអត់ស្លាកលេខ ទី២. អ្នករួមដំ ណើរ ឈ្មោះ អាន វ៉ាន់នី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកសិករ ទាំង២នាក់ រស់នៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។ ទី៣. ឈ្មោះ

ចិន សុខុម ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបររត់ម៉ូតូឌុប បើកបរម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង AO-1103 រងរបួសជើងស្តាំស្រាល។ 

 ប្រភពបន្តទៀតថា ៖ មុនពេល កើតហេតុ គេឃើញយុវជន២នាក់ បានបើកបរម៉ូតូ១គ្រឿង ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ហើយក៍មានម៉ូតូ១គ្រឿងទៀតបើកបរស្របទិសគ្នា បុកពីក្រោយពេញទំហឹង បណ្តាលឲ្យខ្ទាតទៅមុខប្រហែល១០ម៉ែត្ររងរបួសធ្ងន់ស្រាលតែម្តង។ 

ក្រោយពេលកើតហេតុ មន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ៃលិន បានចុះទៅវាស់វែង ហើយប្រញាប់បញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់ មន្ទីរពេទ្យបង្អែកខេត្ត រីឯម៉ូតូត្រូវសមត្ថកិច្ចនគរបាលយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រង់ចាំការដោះស្រាយតាមនីតិវិធី៕

Check Also

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

Leave a Reply

Your email address will not be published. Required fields are marked *